KPT+
អត្ថន័យនៃការជូនកាដូក្នុងពិធីបុណ្យ Christmas និងទម្លាប់គ្រីស្ទាននិយមធ្វើ
ខែធ្នូ ជារដូវកាលបុណ្យ Christmas សម្រាប់គ្រីស្ទបរិស័ទ គ្រប់និកាយទាំងអស់។ តាមពិតទៅ បុណ្យនេះពុំចាំបាច់ទាល់ដល់ថ្ងៃទី២៥ ទើបប្រារព្ធនោះទេ ពោលកំលុងខែធ្នូ នារដូវត្រជាក់ គ្រីស្ទានអាចប្រារព្ធពិធីនៅឯព្រះវិហាររៀងខ្លួនបាន។
ចំពោះអ្នកមិនមែនជាគ្រីស្ទានរមែងយល់ច្រឡំថា ពិធីបុណ្យ Christmas ត្រូវតែធ្វើឡើងនៅទី២៥ ខែធ្នូ ជាកំហិត និងមានការយល់ច្រឡំធំមួយទៀត គឺតែងចាត់ទុកបុណ្យនេះ ជាថ្ងៃនៃការជូនកាដូ ឬទទួលកាដូពីគ្នា។
អត្ថន័យពិតនៃពិធីបុណ្យ Christmas ពុំផ្ដោតលើកាដូមួយមុខឡើយ ហើយចំពោះអំណោយរបស់លោកតា Santa Claus ក៏ពុំពាក់ព័ន្ធនឹងជំនឿគ្រីស្ទសាសនាដែរ។ បុណ្យ Christmas គឺជាការអបអរថ្ងៃកំណើតរបស់ព្រះយេស៊ូវ ចំណែកឯការជូនកាដូ ការទទួលកាដូ និងការប្ដូរកាដូគ្នា គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ។
ការពិតនៃបុណ្យ Christmas គ្រីស្ទានតែងនិយមធ្វើនោះគឺ ការប្រកបគ្នា។ ក្នុងជំនឿគ្រីស្ទសាសនា មិនថាពួកគេមាននិកាយណាទេ ការប្រកប ជួបគ្នាដើម្បីទទួលទានអាហារជុំគ្នា ជាសកម្មភាពដែលកម្ររំលងណាស់។
ជាទូទៅ គ្រីស្ទានតែងពិភាក្សាជាមុន រើសថ្ងៃមួយ ដើម្បីរៀបចំពិធីនៅព្រះវិហាររបស់ខ្លួន និងអញ្ជើញអ្នកមិនមែនជាគ្រីស្ទបរិស័ទចូលរួមផងដែរ។ ការជួបជុំធ្វើឡើងដោយមានកម្មវិធីមួយចំនួនក្នុងនោះដូចជា ចម្រៀង លេងតន្ត្រី ការសម្ដែងរឿងខ្លី និងការលេងល្បែងកម្សាន្តជាដើម។ ក្រៅពីហូបអាហាររួមគ្នា ពួកគេតែងត្រៀមកាដូរៀងខ្លួន សម្រាប់ប្ដូរគ្នាទៅវិញទៅមក។
ជាធម្មតា ក្រុមជំនុំ ដែលយើងតែងហៅថា គ្រីស្ទាន មិនមានទម្លាប់ជូនកាដូមនុស្សវ័យក្មេងជាង ឬកូនចៅ ដូចជនជាតិចិនតែងឱ្យអាំងប៉ាវ កំលុងចូលឆ្នាំថ្មីឡើយ។ ក្រៅពីប្ដូរកាដូគ្នា គ្រីស្ទានតែងតែរៃអង្គាសប្រាក់ (ដង្វាយ) ដើម្បីទិញម្ហូបម្ហា និងសម្ភារប្រើប្រាស់ជូនអ្នកទីទ័លក្រ ជនអនាថា ជនពិការ ចាស់ជរា និងក្មេងកំព្រា។ល។
នៅអាមេរិក អឺរ៉ុប និងប្រទេសមួយចំនួនទៀត គេចាត់ទុកថ្ងៃទី២៥ ខែធ្នូ ជាថ្ងៃឈប់សម្រាក ដូច្នេះក្រៅពីជួបជុំគ្រួសារ ពួកគេតែងមូលគ្នាធ្វើសកម្មភាពមនុស្សធម៌តាមលទ្ធភាពរបស់ព្រះវិហារ។ ចំពោះប្រទេសផ្សេងៗ ដែលមិនចាត់ទុកបុណ្យនេះ ជាថ្ងៃឈប់សម្រាក ក្រុមជំនុំរមែងប្រមូលគ្នា នៅថ្ងៃអាទិត្យណាមួយ កំលុងខែ១២ ដើម្បីជូនអំណោយដល់មនុស្សទ័លអត់។
ការជូនកាដូ ឬប្ដូរកាដូគ្នា មិនជាប្រពៃណី ក្នុងព្រះគម្ពីរប៊ីបឡើយ។ ការជូនកាដូ ឬប្ដូរកាដូគ្នា ធ្វើឡើងតាមលទ្ធភាពបុគ្គល ហើយយើងចង់ធ្វើក៏បាន មិនធ្វើក៏បាន ខណៈអត្ថន័យពិតប្រាកដនៃការជូនកាដូ គឺការចែករំលែកក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន៕
អត្ថបទ៖ សន្យា
ចុចអាន៖ បុណ្យ Christmas មានប្រភពមកពីណា? មានន័យដូចម្ដេច?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ