KPT+
ទម្លាប់ល្អៗឪពុកម្ដាយគួរធ្វើ មុនពេលឱ្យកូនចូលគេង
ទម្លាប់ធ្វើរឿងល្អៗមួយចំនួនមុនពេលកូនចូលគេង មិនត្រឹមតែធ្វើឲ្យកូនឆាប់គេងលក់នោះទេ តែក៏ជាឱកាសបង្កើនភាពស្និទ្ធស្នាលរវាងចំពោះកូន ហើយក៏ជាពេលវេលាដែលម៉ាក់ប៉ាបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់ដល់កូន។
ខាងក្រោមនេះជាចំណេះដឹងមួយចំនួន ដែលបានមកពីការសាកសួរម៉ាក់ប៉ា ៤-៥ រូប រស់នៅរាជធានីភ្នំពេញ អំពីទម្លាប់ល្អៗគួរធ្វើមុនពេលកូនចូលគេង មិនថាកូនគេងនៅជាមួយយើង ឬបន្ទប់ផ្សេងនោះទេ៖
១- រៀបចំបន្ទប់
ចំណុចដំបូងបំផុត គឺការចេះរៀបចំបន្ទប់គេងឲ្យមានរបៀបរៀបរយ មានពូក ខ្នើយកើយ ខ្នើយឱប ភួយ មួយកំប្ល៉េ។ កាលណាយើងរៀបចំបន្ទប់ស្អាត មានផាសុកភាព កូនៗឃើញហើយចង់គេងភ្លែត មិនបាច់ពិបាកនិយាយ ឬលួងលោមច្រើននោះទេ។
២- អានសៀវភៅ
ការសិក្សាជាច្រើនបង្ហាញថា ទម្លាប់អានសៀវភៅ ឬរឿងនិយាយឲ្យកូនស្តាប់មិនត្រឹមតែជួយអភិវឌ្ឍខួរក្បាលកុមារឲ្យចងចាំប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្មេងៗដឹងរឿងរ៉ាវជាច្រើនពីការស្តាប់សាច់រឿងនីមួយៗ អត្តចរិតតួអង្គ គំនិតអប់រំក្នុងរឿងជាដើម។
៣- ដាក់តុក្កតា និងវត្ថុ ដែលកូនស្រលាញ់ក្បែរកូន
ក្មេងៗឲ្យតែស្រលាញ់របស់អ្វីមួយហើយ គេចង់តែឱបឲ្យជាប់ខ្លួនគ្រប់ពេល គ្រប់កន្លែង អ៊ីចឹងហើយយើងត្រូវដាក់របស់នោះក្បែរខ្លួនគេជានិច្ច ទោះជាពេលគេងក៏ដោយ ធ្វើបែបនេះកូនស្ងប់ចិត្ត អាចគេងលក់ស្រួល។
៤- និយាយពាក្យថា រាត្រីសួស្ដី
មុនពេលបញ្ចប់សកម្មភាពទាំងប៉ុន្មានខាងលើ ម៉ាក់ប៉ាកុំភ្លេចនិយាយថា “រាត្រីសួស្តី” ទៅកូន រួចថើបកូន១ខ្សឺត និងដណ្តប់ភួយឲ្យកូន ដើម្បីជាសញ្ញាប្រាប់ថា ដល់ពេលគេងហើយ សូមកូនគេងលក់ស្រួល សុបិនល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan