Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ ណែនាំភ្ញៀវទេសចរទៅលេងរមណីយ​ដ្ឋាន២កន្លែងក្នុងខេត្តកំពតនៅថ្ងៃឆ្លងឆ្នាំ

បានផុស

នៅ

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់កម្ពុជាថ្មីថា អាជ្ញាធរ បានត្រៀមបង្កើតកម្មវីធីកម្សាន្តជាច្រើន នៅតំបន់រមណីយដ្ឋានចំនួន២កន្លែង ក្នុងខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា នៅខេត្តកំពតមានតំបន់ទេសចរណ៍ធំពីរ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ រួមមាន រមណីយដ្ឋានទឹកឈូ និងរមណីយដ្ឋានភ្នំបូកគោ។ លោកបានលើកឡើងថា«​ នៅខេត្តកំពតនេះ យើងមានតំបន់ធំពីរ ដែលទទួលបានភ្ញៀវច្រើនជាងគេ ​ទី១ គឺតំបន់ទឹកឈូ ​ដែលទីនោះមានកន្លែងកម្សាន្តច្រើន ដោយមានភាពអំណោយផលចំពោះភ្ញៀវដែលនិយមធម្មជាតិ…ទី២ តំបន់ភ្នំបូកគោ មានសាលធំ មានកម្មវិធីជាច្រើនដូចជា អុជកាំជ្រួច ការបោះតង់ ការរៀបចំភ្លើងគប់ក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំ»។​

លោក សយ ស៊ីណុល បានបញ្ជាក់ថា ភ្ញៀវទេសចរចាប់ផ្តើមកក់បន្ទប់ស្នាក់នៅបណ្តើរៗហើយរហូតមកដល់ពេលនេះ។

បើទោះជាមានវិបត្តិកូវីដ-១៩ ក៏ខេត្តកំពតនៅទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណជិត ៩០ម៉ឺននាក់ ក្នុងឆ្នាំ ២០២១នេះ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។ ចំពោះបញ្ហាការឡើងថ្លៃផ្ទះសំណាក់ ឬម្ហូបអាហារ ពុំមានកើតឡើងនៅខេត្តកំពតនោះទេ ព្រោះអាជ្ញាធរ តែងតែក្រើនរំលឹកដល់ប្រតិបត្តិករទេសចរទាំងអស់ ទៅលើបញ្ហានេះ។

លោក សយ ស៊ីណុល រំពឹងថា ថ្ងៃឆ្លងឆ្នាំសកលខាងមុខនេះ នឹងមានកំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកំពតច្រើន ដោយលោកសង្កត់ធ្ងន់ថា ខេត្តកំពតមានរមណីយដ្ឋានច្រើនកន្លែង និងមានហេដ្ឋារចនាសម្ព័ន្ធល្អសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៤ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៦ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម