ព័ត៌មានជាតិ
ទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយជាង ៦ តោន ត្រូវមន្ត្រីក្រុងប៉ោយប៉ែត ដុតកម្ទេចចោល
ទំនិញខូចគុណភាព កាកសំណល់មី អាល់កុលក្លែងក្លាយ ប្រមាណជាង ៦ តោន ត្រូវបានមន្ត្រីសាខា ក.ប.ប. ក្រុងប៉ោយប៉ែត ធ្វើការដុតកម្ទេចចោល កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន (ក.ប.ប) មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពរយៈពេល៦ខែដើមឆ្នាំ២០២១ បង្ក្រាបនិងដកហូតបានចំនួន៦,៤០៥ គីឡូក្រាម ។ ក្រោយពីបង្ក្រាប និងដកហូតរួចមក បានសុំគោលការណ៍ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកម្ទេចចោល ។ អ្នកលក់ទំនិញខូចគុណភាព មិនត្រូវដាក់លក់កម្ទេចមីកញ្ចប់តូចៗ ដែលជាកាកសំណល់មី បោសប្រមូលយកមកវិចខ្ចប់ដែលធ្វើឲ្យប៉ះពាល់សុខភាពអ្នកទទួលទាន ជាពិសេសកុមារតូចៗ ដែលនៅតាមសាលារៀន ជាដើម។
ទំនិញទាំងអស់មានទម្ងន់សរុបចំនួន ៦,៤០៥ គីឡូក្រាម ក្នុងនោះកាកសំណល់កម្ទេចមី ២,១២៥ គីឡូក្រាម, ស្រាបៀរសឹង្ហហួសការបរិច្ឆេទទម្ងន់ ៦៨១ គីឡូក្រាម , ស្រាបៀរប៊ូឌូស័រទម្ងន់១៨២គីឡូក្រាម, ភេសជ្ជៈអាដេ ហួសការបរិច្ឆេទ ទម្ងន់ ១៨២ គីឡូក្រាម , អាល់កុលក្លែងក្លាយទម្ង ន់២,២៩១ គីឡូក្រាម (ស្មើ៧១ប៊ីដុង), ភេសជ្ជៈកូកាកូឡា ទឹកក្រូច ដបចម្រុះ និងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ