Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អាមេរិក ឲ្យប្រើថ្នាំគ្រាប់ក្រុមហ៊ុន Pfizer ព្យាបាលអ្នកជំងឺ កូវីដ អាយុ ១២ ឆ្នាំឡើងទៅ

បានផុស

នៅ

កាលពីថ្ងៃពុធរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុញ្ញាតឲ្យថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer សម្រាប់ប្រើព្យាបាលលើអ្នកជំងឺកូវីដអាយុ ១២ ឆ្នាំឡើងទៅដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់របស់ថ្នាំគ្រាប់កូវីដលេបតាមមាត់ Paxlovid កើតឡើង នៅពេលដែលសហរដ្ឋអាមេរិកប្រឈមនឹងការកើនឡើងនៃករណីឆ្លងកូវីដ ដោយសារតែការលេចចេញនូវវីរុសបំប្លែងខ្លួន Omicron ។

ការសិក្សាមួយបានរកឃើញថា នៅពេលដែលអ្នកជំងឺកូវីដពេញវ័យដែលមិនបានចាក់វ៉ាក់សាំងលេបក្នុងរយៈពេល ៥ ថ្ងៃនៃរោគសញ្ញាដំបូង ថ្នាំ Paxlovid អាចកាត់បន្ថយការចូលមន្ទីរពេទ្យ ឬការស្លាប់បាន ៨៨ ភាគរយ ។

ទន្ទឹមនោះការសិក្សានេះក៏ត្រូវបានធ្វើឡើង នៅពេលដែលវីរុសបំប្លែងខ្លួន Delta កំពុងកើនឡើងផដែរ ហើយការសិក្សានៅមន្ទីរពិសោធន៍បង្ហាញថា ថ្នាំនេះក៏ទំនងជាមានប្រសិទ្ធភាពប្រឆាំងនឹង Omicron ផងដែរ ។

គួរបញ្ជាក់ថា ថ្នាំគ្រាប់កូវីដ Paxlovid នឹងត្រូវលេប ២ ដងក្នុងមួយថ្ងៃរយៈពេល ៥ ថ្ងៃជាប់ៗគ្នា ហើយថ្នាំនេះចំនួន ៣០ គ្រាប់នឹងត្រូវចំណាយប្រហែល ៥៣០ ដុល្លារសម្រាប់អ្នកជំងឺម្នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក បៃដិន ត្រៀមផ្ដល់តេស្តរហ័ស ៥០០ លានឧបករណ៍ដល់ ប្រជាជនដោយឥតគិតថ្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

សង្គ្រាម និងជម្លោះសំខាន់ៗក្នុងអំឡុងអាណត្តិរបស់លោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា២ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម