ព័ត៌មានជាតិ
អគ្គនាយក CMAC៖ សុនខមានសមត្ថភាពហិតរកអ្នកជំងឺកូវីដ-១៩ ដូចឧបករណ៍តេស្ត
អគ្គនាយកស៊ីម៉ាក់ បានអះអាងថា ក្រោយពីបានសាកល្បងទៅលើអ្នកសង្ស័យ និងអ្នកជំងឺកូវីដ-១៩ ដោយផ្ទាល់ ជាលទ្ធផលបង្ហាញថា សុនខមានសមត្ថភាពហិតរកឃើញជំងឺកូវីដ-១៩ ដូចឧបករណ៍តេស្តដែរ។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងតាមរយៈបណ្តាញសង្គមរបស់លោកថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ របស់អង្គភាពស៊ីម៉ាក់ និងក្រុមគ្រូទេព្យបានសហការធ្វើការផ្ទាល់ជាមួយគ្នានៃការងារស្រាវជ្រាវជាដំណាក់កាលចុងក្រោយ។
លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា ជាដំណាក់ការចុងក្រោយនេះ គឺត្រូវធ្វើការបញ្ជាក់ជាក់ស្តែងចំពោះអ្នកសង្ស័យ និងអ្នកជំងឺកូវីដ-១៩ តែម្តងនៅមណ្ឌលកោះពេជ្រ និងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។

លោក ហេង រតនា បានបញ្ជាក់ថា ជាលទ្ធផលបានល្អប្រសើរ ដោយប្រៀបធៀបជាមួយឧបករណ៍តេស្តតែម្តងគឺ រកឃើញដូចគ្នា។ លោកបានលើកឡើងបន្តថា លោកនឹងធ្វើសេចក្តីសន្និដ្ឋានចុងក្រោយមួយនៅចុងឆ្នាំនេះ ទាក់ទិននឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩។
មុនឈានដល់ដំណាក់កាលអនុវត្តដោយផ្ទាល់ជាមួយអ្នកសង្ស័យ និងអ្នកជំងឺកូវីដ-១៩នេះ ក្រុមស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ បានធ្វើការសាកល្បងជាច្រើនលើកច្រើនសារមកហើយ។ ជាក់ស្តែងកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១ កន្លងទៅ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង មន្ត្រីស៊ីម៉ាក់បានចុះមកពិនិត្យ និងវាយតំលៃការងារសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ ទៅលើសំណាកក្លិន (VOC) អ្នកជំងឺកូវីដ-១៩ ចំនួន ៤៨ សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ពេលនោះមានសុនខក្រុមទី ១ ចំនួន ៣ ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ ជាលក្ខណ:បច្ចេកទេស សុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយៈពេលប្រមាណតែ ១០-១៥ វិនាទី។ រីឯសុនខក្រុមទី ២ ចំនួន ៧ ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ-១៩ មានប្រសិទ្ធភាពសម្រាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើន ដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ ជាមួយនេះ ផ្អែកតាមអ្នកជំនាញបានឱ្យដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថា មានការឆ្លងវីរុសកូវីដ-១៩ ពីមនុស្សទៅសុនខឡើយ។

គួរបញ្ជាក់ថា សុនខទាំងនេះកើតនៅកម្ពុជា និងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ