Connect with us

ព័ត៌មានជាតិ

សំណង់​បដិមាភ្នំសំពៅ បន្ត​សាងសង់​ឡើងវិញ គ្រោង​បញ្ចប់​ចូលឆ្នាំ​ហើយ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ប្រភព​ពីក្រុមជាង​បាន​ឲ្យកម្ពុជា​ថ្មី​ដឹង​ថា សំណង់​បដិមាលើជញ្ជាំងភ្នំសំពៅ​ដែលសាងសង់​មានការ​យឺតយ៉ាវនឹង​ចាប់ផ្តើមបន្ត​សាងសង់​ឡើង​វិញ ក្រោយ​ទទួលបាន​ថវិកា​ពី​ម្ចាស់​គម្រោង​។

លោកមាន វាសនា ជាងបច្ចេកទេសដែល​ទទួល​ខុសត្រូវ​គម្រោង​សង់​រូបបដិមាបានបញ្ជាក់យ៉ាងច្បាស់ថា លោកទទួលស្គាល់ថាពិតជាមានការយឺតយ៉ាវ ក្នុងការសាសង់ដោយសារតែមានកត្តារួមផ្សំជាច្រើនទើបប្រើពេលយូរឆ្នាំបែបនេះ។

តាម​ជាង​បាន​បញ្ជាក់​បន្ថែម​ថា ការ​សាងសង់​រូប​បដិមានេះមិនមានពាក់ព័ន្ទថវិការរដ្ឋនោះទេ ដោយសាតែមិនមែនជា​គម្រោង​របស់​ឯកជន។ រូបបដិមាទាំងអស់គឺជាគម្រោងរបស់បុគ្គលដែលបានស្នើសុំការសាងសង់ឡើងជាផ្លូវការតាមផ្លូវច្បាប់ គោលបំណង​ចង់បន្សល់ទុកស្នាដៃសម្រាប់ការគោរពបូជាពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិទស្សនា និង​ស្វែងយល់ពីពុទ្ធប្រវត្តិតាមរយះរូបបដិមានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកប្រជាពលរដ្ឋនិងមហាជនតែងឆ្ងល់ដូចៗគ្នារហូតលើក​សំណូមពរដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធខេត្តជួយជំរុញការសាងសង់រូបបដិមាឲ្យបានរួចរាល់ ខណៈពេលវេលាសាងសង់ហាក់ប្រើពេលយូរឆ្នាំពេក ដែលធ្វើឲ្យប្រជាពលរដ្ឋនិងមហាជនហាក់មិននឹកស្មានដល់ទាល់តែសោះនៃរយះពេលយូរបែបនេះ។

ពាក់ព័ន្ធការសាងសង់រូបបដិមាលើជញ្ជាំងភ្នំសំពៅដោយប្រើរយៈពេលរាប់សិបឆ្នាំនៅតែមិនទាន់រួចរាល់នេះ ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរនៅតែបន្តចម្ងល់ ទើបថ្មីៗនេះកម្ពុជាថ្មីបានជួបសម្ភាសជាមួយមេជាងបច្ចេកទេសទើបដឹងការពិតអំពីការសាងសង់យឺតយ៉ាវបែបនេះ។

បើ​តាម​ក្រុមជាង​បាន​បញ្ជាក់ថា​ ការសាងសង់ជួបផលលំបាក់៣ដំណាក់កាល ដោយដំណាក់កាលទី១ថ្មភ្នំមានសភាពរឹងស្រួយ ដំណាក់កាលទី២ក្នុងវិបត្តិកូវីដ និងដំណាក់កាលទី៣មានការខ្វះខាតថវិការពីម្ចាស់គម្រោង។ គម្រោង​នេះ​ប្រើប្រាស់ថវិការផ្ទាល់ខ្លួន រួម​ផ្សំជាមួយសប្បុរសមួយចំនួនទៀតដែល​ចូលរួម​តាមសទ្ធាជ្រះថ្លា ទើបមានការរអាក់រអ៊ួលហើយ​ក្រុមជាងជំនាញកាត់បន្ថយចំនួនជាបន្តបន្ទាប់ រហូតដល់មានការខកខានសាងសង់មួយរយះ។

ប្រភពពីក្រុមជាង​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា រយះពេលចុងក្រោយនេះបានទទួលថវិការពី​ម្ចាស់​គម្រោង ហើយកំពុងបន្តធ្វើបាល័ង្កផ្នែកខាងក្រោមរូបបដិមា ដោយអះអាងថាប្រហែលចូលឆ្នាំខ្មែរហើយទើបបានសាងសង់សម្រេចជាស្ថាពរ ខណះរូបអមខាងឆ្វេងស្តាំគឺរូបព្រះចូលនិពាន្វនិងរូបទ្រង់ប្រសូត្រ នៅមានកែខ្លះៗបន្ថែមទៀត។

ពាក់ព័ន្ធរូបដិមាដែលខាងមន្ត្រីនៃមន្ទីរជំនាញបានប្រាប់ថាសាងសង់ខុសបច្ចកទេសពុទ្ធប្រវត្តិបន្តិចនោះ កម្ពុជាថ្មីសុំការបញ្ជាក់បន្ថែមពីលោកគឹម សោភ័ណ្ឌប្រធានមន្ទីរវប្បធម៌ខេត្តមិនបានទេនៅថ្ងៃទី២៣ខែធ្នូនេះ ដោយទំនាក់ទំនងមិនបាន។

បើទោះបីយ៉ាងណាលោកមាន វាសនា ជាងបច្ចេកទេសការសាងសង់បានបញ្ជាក់ឲ្យកម្ពុជាថ្មី​ដឹងនៅថ្ងៃនេះដែរថា រូបបដិមាដែលកន្លងមកខាងមន្ទីរថាខុសពុទ្ធប្រវត្តិបន្តិចនោះ ខាងមន្ត្រីមន្ទីរនិងរដ្ឋបាលខេត្តរូមអ្នកសាងសង់ផងនោះបានឯកភាពគ្នារួចហើយ ដោយមិនធ្វើការកែប្រែនោះទេរក្សាដដែលទើបលោកដាក់ឲ្យក្រុមជាងបន្កការ​សាងសង់​តែម្តង​។

ស្របជាមួយគ្នានេះ លោកតាព្រះនាម ផឹន ជាចៅអធិការវត្តជើងភ្នំសំពៅមានសង្ឃដីកាថាមិនមានបញ្ហាចោទទេរឿងខុសពុទ្ធប្រវត្តិបន្តិចនោះ ខណះរូបបដិមានេះសាងសង់បាន​ពី​៧០​ទៅ​៨០​ភាគរយហើយនោះ។ សំខាន់ត្រូវបន្តសាងសង់ឲ្យបាន​រួចរាល់ជាស្ថាពរក្នុងរយះពេលខាងមុខនេះ។

ព្រះអង្គមានដិការបន្តថា បច្ចុប្បន្នបើទោះបីរូបបដិមាកំពុងបន្តការសាងសង់ ក៏មានភ្ញៀវបរទេសមួយចំនួនមកគយគន់និងទស្សនាហើយបានផ្តិតយករូបជាបន្តបន្ទាប់ផងដែរ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម