ជីវិតកម្សាន្ដ
ស្រឡាញ់គ្នា ២ឆ្នាំ ស្នេហា Dua Lipa និង Anwar Hadid ឈានដល់ផ្លូវបំបែក
គូស្នេហ៍តារាចម្រៀងស្រី Dua Lipa និងតារាបង្ហាញម៉ូដលោក Anwar Hadid បានបែកបាក់គ្នាជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែធ្នូ ក្រោយពួកគេទាក់ទងគ្នារយៈពេល ២ឆ្នាំ។
ដំណឹងនៃការចែកផ្លូវរបស់តារាល្បីឈ្មោះទាំងពីរ បានធ្វើឲ្យកក្រើកបណ្ដាញសង្គម និងអ្នកកាសែត ខណៈចុងឆ្នាំ២០២១ គូស្នេហ៍មួយគូនេះ ស្ថិតក្នុងចំណោមជាគូស្នេហ៍ល្បីៗដែលមានព័ត៌មានបែកបាក់បន្ទាប់ពីតារាបង្ហាញម៉ូដ Gigi និងតារាចម្រៀង Camila។
ប្រភពពី capitalfm បានឲ្យដឹងថា តារាចម្រៀង Dua Lipa និងតារាប្រុស Anwar Hadid ទាក់ទងគ្នាជាគូស្នេហ៍កំលុងឆ្នាំ ២០១៩។ តាំងពីប្រកាសភ្ជាប់ស្នេហ៍ជាមួយគ្នា ពួកគេតែងតែបង្ហាញរូថត និងសកម្មភាពល្ហែមជាសាធារណៈ នាំឱ្យគ្រប់គ្នា ពោលសរសើរពីស្នេហារបស់ពួកគេ។ ទោះយ៉ាងណា រយៈពេល ២ឆ្នាំ ក្រោយសាងស្នេហ៍ ភាគីទាំងពីរសម្រេចដើរផ្លូវរៀងខ្លួនវិញ។
មកទល់នឹងពេលនេះ ទាំង Dua Lipa និង Anwar មិនទាន់មាននរណាចេញមុខមកបកស្រាយហេតុផលពិតប្រាកដពីក្រោយព័ត៌មានបែកបាក់នៅឡើយ ប៉ុន្តែប្រភពពីអ្នកស្និទ្ធិស្នាល់បង្ហើបថា គូស្នេហ៍ទាំងសងខាងឆ្អែតឆ្អន់នឹងគ្នា ហើយអស់ចិត្តស្រឡាញ់រៀងខ្លួន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា
ចុចអាន៖ នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn និង Camila
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ