Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសលោកខាងលិចព្រមាន រុស្ស៊ី អំពី “ការចំណាយធ្ងន់ធ្ងរ” ក្នុងករណីឈ្លានពាន អ៊ុយក្រែន

បានផុស

នៅ

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធបានព្រមានរុស្ស៊ីអំពី “ការចំណាយដ៏ធ្ងន់ធ្ងរ” ក្នុងករណីចុងក្រោយលើការឈ្លានពានអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាប្រទេសទាំងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ធម្មនុញ្ញរបស់ UN ហាមឃាត់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយរបស់ខ្លួន ។ ការឈ្លានពានយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ុយក្រែននឹងមានផលវិបាកដ៏ធំ និងត្រូវចំណាយយ៉ាងធ្ងន់ធ្ងរក្នុងការឆ្លើយតប” ។

ទន្ទឹមនោះ ប្រទេសជាសមាជិក UN សរុបចំនួន ៣៦ រួមមាន អូស្ត្រាលី កាណាដា សាធារណរដ្ឋឆេក អេស្តូនី អ៊ីតាលី ឡាតវី ន័រវេស ប៉ូឡូញ និងអ៊ុយក្រែន ក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរ បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការដែលរៀបចំដោយរុស្ស៊ីនៃក្រុមប្រឹក្សាសន្តិសុខ UN ស្តីពីជនជាតិភាគតិច និងការលើកតម្កើងលទ្ធិណាស៊ីនៅក្នុងរដ្ឋបាល់ទិក និងអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍បាននិយាយថា “នេះគឺជាការប៉ុនប៉ងដោយចេតនាម្តងទៀតដើម្បីបង្វែរការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិពីការរំលោភច្បាប់អន្តរជាតិដែលកំពុងបន្តរបស់រុស្ស៊ី រួមទាំងការរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងការរំលោភសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន” ។

បណ្តាប្រទេសនានាបានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន កាត់បន្ថយភាពតានតឹងជុំវិញខ្លួន និងដកកងកម្លាំងដែលបានឈរជើងនៅក្នុងប្រទេសនេះភ្លាមៗ ។

កន្លងមក រុស្សី​ត្រូវ​​គេ​ចោទ​ប្រកាន់​ថា​បាន​ដាក់​ពង្រាយ​ទាហាន​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ឈ្លានពានប្រទេសនេះ ។ ប៉ុន្តែទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀតនូវការចោទប្រកាន់ទាំងនោះ ដោយចង្អុលទៅសកម្មភាពយោធារបស់ណាតូនៅជិតព្រំដែនរុស្ស៊ី ដែលប្រទេសនេះចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ហើយបាន​និយាយទៀត​ថា ខ្លួន​មាន​សិទ្ធិ​ផ្លាស់ទីកង​កម្លាំង​ក្នុង​ទឹកដី​ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ពិចារណាបញ្ឈប់ការនាំចូលស្មាតហ្វូន យន្តហោះ និងគ្រឿង បន្លាស់របស់ រុស្ស៊ី បើហ៊ានឈ្លានពាន អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មចិន​-អាមេរិក
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ពន្ធសងសឹករបស់​ចិន​ អាច​ធ្វើឱ្យ​ការនាំចេញ​ប្រេងអាមេរិកធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក ណេតាន់យ៉ាហ៊ូ សរសើរលោក ត្រាំ លើ​គម្រោង​​យកជនជាតិ​ប៉ាឡេស្ទីន​ចេញ​ពី​ហ្គាហ្សា

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ស្ករគ្រាប់និងនំចំណីផុតកំណត់ ចាក់ចោលគរដូចភ្នំ នៅតាមផ្លូវ ក្នុងទីក្រុងហាណូយ 

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ នាទីutes មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ២២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ប្រាប់ពលរដ្ឋខេត្តតាកែវឱ្យប្រើប្រាស់ទឹកសន្សំសំចៃ ជៀសវាងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម