សន្តិសុខសង្គម
មុខសញ្ញាដើរកាត់ខ្សែភ្លើងតាមភូមិ ត្រូវបានចាប់ខ្លួន
បុរសជនសង្ស័យលួចខ្សែភ្លើងប្រជាពលរដ្ឋតាមភូមិ ត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនបានកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែធ្នូ នៅចំណុច ក្រុម១ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្ដបាត់ដំបង ខណៈដែលមុខសញ្ញារូបនេះកំពុងដើរកាត់ខ្សែភ្លើងនៅពាក់កណ្តាលអធ្រាត្រ។

ជនសង្ស័យ ដែលត្រូវចាប់ខ្លួននោះមានឈ្មោះ កូវ ប៊ុនលុច អាយុ៣៩ឆ្នាំ មានទីលំនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកន្រ្តៃ និង កាំបិតលួចកាត់យកខ្សែភ្លើងរបស់ជនរងគ្រោះចំនួន០៣ នាក់ ឈ្មោះប៊ុច សារម្យ ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង និង ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យភ្លាមៗ ព្រមទាំងបាន ដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ០១ គ្រឿងទូរសព្ទ័ស៊េរីចាស់ ចំនួន ០១ គ្រឿង កាំបិតកញ្ចែត ដងឈើប្រវែង ០,៥០ម៉ែត្រ ចំនួន ០១ កន្រ្តៃ ចំនួន ០១ កាបូបដាក់ប្រាក់ ចំនួន ០១ និង ខ្សែរភ្លើងចំនួន ០៤ ដុំ។ ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុង កសាងសំណុំរឿងតាមនីតិវិធី៕


អត្ថបទៈ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត