Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង បង្ហាញការអាណិតអាសូរ ដល់នគរបាលចរាចរណ៍ ដែលបំពេញការងារទាំងហាលក្ដៅ ហាលភ្លៀង

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញនូវអារម្មណ៍អាណិតអាសូរ ដល់នគរបាលចរា​ចរណ៍ ដែលពិតជាមានភាពលំបាក ដោយ សារពួកគេធ្វើការទាំងយប់ ទាំងថ្ងៃ ហាលភ្លៀង ហាលក្តៅ ទោះបីប្ដូរវេនគ្នាក៏ដោយ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីទិវាអន្តរជាតិរំលឹក ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរា​ចរណ៍​ផ្លូវគោកលើកទី ១៦ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ សម្ដេចក្រឡា​ហោម ស ខេង បានមានប្រសាសន៍ថា «ប៉ូលីសចរាចរណ៍ គ្នាពិបាកណាស់ ហើយប៉ូលីសចរាចរណ៍ហ្នឹងមែនទែនទៅ គឺធ្វើការទាំងយប់ និងទាំងថ្ងៃ នៅប្រចាំការ ភ្លៀងផងក៏នៅនឹង ពេលក្ដៅក៏នៅនឹង ហើយមានអ្នកប្ដូរវេន ហើយពេលខ្លះវេនយប់ ចឹងទៅ អ្នកខ្លះក្រោកពីព្រលឹមឃើញថា តស៊ូ»។

សម្ដេចក្រឡាហោម បានបន្ថែមថា «បើនៅតាមដងផ្លូវ អត់មានស្លាកសញ្ញា នៅពេលប៉ូលីសចរាចរណ៍ទៅចាប់ គេសួរថា មានអ្វីជាសម្អាងមកឃាត់ខ្ញុំ ពីព្រោះផ្លូវនឹងអត់ស្លាកសញ្ញាផង»។ សម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនឹងជំរុញការងារបន្ដទៀត ក្នុងការដាក់ស្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍បន្ថែមទៀត។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា កត្តាផ្លូវខ្វះស្លាកសញ្ញា គំនូសសញ្ញា នៅតាមដងផ្លូវជាតិ និងផ្លូវជនបទ បានបង្កជាការលំបាកដល់ការបើកយានយន្ដ បញ្ហាទាំងនេះដោយសារតែខ្វះថវិកា។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ ត្រូវដោះស្រាយ ហើយកិច្ចការនៅសេសសល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋបាលរាជធានី-ខេត្ត ខិតខំបន្ដទៀត ពី ព្រោះបញ្ហានឹងជាចំណុចមួយសំខាន់ផងដែរ។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះពលីកម្ម និងសព្វបែបយ៉ាងរបស់ មន្ដ្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសកម្ពុជា ដែលបានបំពេញភារៈកិច្ច ដោយមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក, ផ្សព្វផ្សាយអបរំច្បាប់, កសាងជួសជុលកែលម្អស្ថានភាពផ្លូវថ្នល់, សង្គ្រោះជនរងគ្រោះ និងកិច្ចការសំខាន់ជាច្រើនទៀត ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១នេះ។

សម្ដេចក្រឡាហោម បានបន្ដថា ជាពិសេស កងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ បានជួយសង្គ្រោះជីវិត​ប្រជាពលរដ្ឋ ឲ្យរួចផុតពីការបាត់បងជីវិត និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម