Connect with us

ព័ត៌មានជាតិ

កាត់ទោស​ជន​ក្លាហាន​ក្លែង​ជាម​ន្ត្រី ACU ឆបោក​ប្រាក់

បានផុស

នៅ

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១​នេះ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោកស្រី ទិ​ត ដាលីន និង​លោក ទី មុនិន្ទ ជា​តំណាង​អយ្យការ បាន​បើកសវនាការ​លើ​សំណុំរឿង​ជនជាប់ចោទ​២​នាក់ ដែល​ពាក់ព័ន្ធ​និង​ការ​ក្លែងបន្លំ​ខ្លួន​ជា​មន្ត្រី​រដ្ឋការ ហើយ​ឆបោក​អ្នកដទៃ។

ជនជាប់ចោទ​ទី ១ ជា​អតីត​នាយក​សាលា។ ជនជាប់ចោទ​ទី​២ ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ចោមចៅ​ទី។

ក្រោយពី​បញ្ចប់​សវនាការ​សួរដេញដោល​លើ​ជនជាប់ចោទ​ទាំង​២​នាក់​ចប់​សព្វ​គ្រប់​លោក​ស្រី ចៅក្រម​សម្រេច​កំណត់​យក​ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២​រសៀល​ដើម្បី​ធ្វើការ​ប្រកាស​សាលក្រម​រឿងក្ដី​នេះ។

ជន​ជាប់​ចោទ​ទី​១ ឈ្មោះ​អ៊ុ សេដ្ឋី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ នាយក​សាលា​បឋ​ម​សិក្សា​ហ៊ុនសែន ចម្រើន​ជាតិ ក្លែងខ្លួន​ជាម​ន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​ទៅ​គំរាម​ជំរិត​ទារប្រាក់​ជនរងគ្រោះ​ចំនួន​៤​ដង​បាន​ប្រាក់​សរុប​១,៩០០​ដុល្លារ​អាមេរិក​និង​២​លាន​រៀល ប្រព្រឹត្ត កាលពី​ថ្ងៃទី​២២​ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២១ ជាប់ចោទ​ពី​បទ ឆបោក (​ដោយ​ក្លែង​ឋានៈ​ជាម​ន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​) ក្រោម​បទចោទប្រកាន់​អំពី​ស្ថាន​ទម្ងន់ទោស​ផ្សេងទៀត (​តាំងខ្លួន​ជា​អ្នករាជការ​សាធារណៈ​) និង កំហែង​យក ហើយ​ត្រូវបាន​ឃុំខ្លួន​នៅ​ថ្ងៃទី​១៤ ខែសីហា​ឆ្នាំ​២០២១​។

ជនជាប់ចោទ​ទី​២​ឈ្មោះ ហ៊ឹម ភាព ហៅ ជា សុភាព ហៅ​ជា សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចោមចៅ​ទី​១ បាន​គំរាម​ជម្រិត​ទារប្រាក់​ពី​ជនរងគ្រោះ​៤​ដង​បាន​សរុប​៥០០​ដុល្លារ​អាមេរិក​និង​៧០​ម៉ឺន​រៀល ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២១ ជាប់ចោទ​ពីបទ​. ឆបោក (​ដោយ​ក្លែង​ឋានៈ​ជាម​ន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​) និង ស្ថាន​ទម្ងន់ទោស​ផ្សេងទៀត (​តាំងខ្លួន​ជា​អ្នករាជការ​សាធារណៈ​) ។

ជន​ជាប់​បាន​សារភាព​យ៉ាង​ក្បោះក្បាយ​ពី​ដំណើររឿង​ដែល​ពះ​កាំ​ង់​ប្រព្រឹត្ត​បទល្មើស។ តុលាការ​បានកំណត់​យ​ក​ថ្ងៃទី ២៨​ធ្នូ ដើម្បី​ប្រកាស​សាលក្រម៕

ដោយ ៖ មករា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចុះMOU ជាមួយរដ្ឋបាលខេត្តសៀមរាប ពង្រឹងការដោះស្រាយបញ្ហាឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

កូរ៉េ​ខាង​ជើង ស្ដី​ឲ្យ​អាមេរិក​ថា​ចេះតែ​បង្ក​រឿង ក្រោយ​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះចម្បាំង​នៅ​ប៊ូសាន

ណា សាឌី
ជីវិតកម្សាន្ដ១០ នាទីutes មុន

ណាសាឌី ស្នើបុរសគ្រប់រូប គួររៀនផ្តល់តម្លៃលេីអាជីពការងារស្រី្តឱ្យបានច្រេីន (មានវីដេអូ)

ព័ត៌មានជាតិ១១ នាទីutes មុន

និយ័តករធានារ៉ាប់រងកម្ពុជា ផ្សព្វផ្សាយពីប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង

សេដ្ឋកិច្ច២៧ នាទីutes មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម