នយោបាយ
សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលបានការគាំទ្រជាអនុប្រនគណបក្ស
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ អាណត្តិទី៥ ដែលមានរបៀបវារៈចំនួន៤ ក្នុងនោះក៏មានការបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួន២រូបបន្ថែមផងដែរ ហើយជាលទ្ធផលសំរាប់របៀបវារៈទី១ គឺសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាសមាជិកអចិន្ត្រៃយ៍គណបក្ស និងមានតំណែងជាឧបនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលផងនោះ ត្រូវបានអង្គ សន្និបាតបោះឆ្នោតគាំទ្រជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នេះបើតាមលទ្ធផលពីសន្និបាតគណបក្សប្រជាជនកម្ពុជា។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់កម្ពុជាថ្មីថា ក្នុងការបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួន២រូប មានវត្តមានអ្នកបោះឆ្នោត៧៧២រូប ហើយជាលទ្ធផលសន្លឹកឆ្នោតបានការចំនួន៧៧០សន្លឹក ក្នុងនោះសន្លឹកឆ្នោតយល់ព្រមចំនួន៧៦៦ សន្លឹក មិនព្រមចំនួន១សន្លឹក និងអនុប្បវាទចំនួន៣។
បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងឥស្សរជនទាំងពីររូបនេះ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានអនុប្រធានចំនួន៤រូប គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ មានរបៀបវារៈចំនួន៤រួមមាន: ទី១. ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានគណបក្សចំនួន២ រូបបន្ថែម។ ទី២. ដើម្បីបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត។ ទី៣. មតិណែនាំរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ២០២២ ខាងមុខ និងទី៤. មតិណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស។
សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣នេះ នឹងរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាល រួមទាំងថ្នាក់ដឹកនាំជាច្រើនផងដែរ។
ទោះជាយ៉ាងលទ្ធផល នៃការបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សនាពេលអនាគត នៅមិនទាន់បង្ហាញនៅឡើយទេ៕
អត្ថបទ៖កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់