Connect with us

ព័ត៌មានជាតិ

បេក្ខ​ជនប្រឡងបាក់ឌុបឆ្នាំនេះ រក​ឃើញ​កើតជម្ងឺកូវីដ-១៩ ក៏នៅតែអនុញ្ញាតឲ្យប្រឡងដែរ តែ​ត្រូវមាន​លក្ខខណ្ឌ

បានផុស

នៅ

ក្នុងបរិបទកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនូវឡើយ ប៉ុន្តែឆ្នាំនេះការប្រលងបាក់ឌុប នឹង ដំណើរការ ការប្រឡងដូចបណ្ដាលឆ្នាំកន្លងទៅដដែល ហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើ​បេក្ខជនក្តៅខ្លួន និងពិនិត្យទៅឃើញ កើតជម្ងឺកូវីដ-១៩ក៏ដោយ បេក្ខជន​រូប​នោះ​នៅ​តែ​អនុញ្ញាត​ឲ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់​ពួកគាត់​ឲ្យ​នៅដាច់ដោយ​ឡែកពីគេឯងប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បី​ត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២១ នេះ ក្រោមវត្តមានលោកនួន ផារ័ត្ន ,លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងលោកជា ជាតិអនុរដ្ឋ​លេខាធិការ​ក្រសួងអប់រំយុវជននិងកីឡា ព្រមទាំងមានការចូលរួមពីអាជ្ញាធរខណ្ឌចំនួន ១០នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោកនួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុស​ពី​ឆ្នាំមុននោះទេ។ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជម្ងឺកូវីដ-១៩ ការ​ប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែមពីលើនេះ លោកក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស ,កងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំ​សណ្ដាប់​ធ្នាប់​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​សាលារៀន​ឲ្យបាន​ល្អ​ប្រ​សើរ ជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍ ។

លោកក៏បានជំរុញឲ្យអាជ្ញាធរ សហការជាមួយមន្ទីរអប់រំយុវជន​ និង​កីឡា ដើម្បីធានា​សុវត្ថិភាព​នៃ​ការប្រឡង​នេះ​ទទួលបាននូវភាពជោគជ័យ។បន្ថែមពីនេះត្រូវ​បង្កើតឲ្យ​មាន​គណៈកម្មការ​ទី​បញ្ជាការ​ស្រាល​មួយ ដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាន និងធ្វើ​ការ​ហាម​ដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលា​ពាក់ព័ន្ធ​នឹងការ​ថតចម្លងឯកសារនានា។

លោកនួន ផារ័ត្ន បានបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលចូលប្រឡង បើមានការបញ្ហា​សុខភាព​ដែល

យើងសង្ស័យថាមានជម្ងឺកូវីដ-១៩ និងពិនិត្យទៅឃើញថា បេក្ខជននោះមានផ្ទុកជម្ងឺកូវីដ-១៩មែន​នោះក៏យើងមិនអោយពួកគាត់ធ្លាក់ដោយស្វ័យប្រវត្តិនោះដែរ គឺយើងរក្សា​បេក្ខជននោះ​អោយ​នៅ​ប្រឡងដដែល ដោយយើងគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯង។

លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅ​មណ្ឌល​ប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់ ។ ចំពោះ​ទីតាំងផ្ញើរយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺមិនអនុញ្ញាត​ឲ្យយក​លុយ​ថ្លៃ​ផ្ញើ​យានយន្ត​នោះទេ ​ដោយ​រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្លាប់​មួយ​មណ្ឌល ដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម