Connect with us

ជីវិតកម្សាន្ដ

ញ៉ាក់សាច់​ ! ចេញ​ជា​ផ្លូវ​ការ​ហើយ ​ ​MV បទ “LAMBO TOY”

បានផុស

នៅ

ពិត​ជាឡូយ ​និង​ប្លែកខ្លាំងណាស់ ! Full MV បទ “LAMBO TOY” របស់ផលិតកម្ម Galaxy Navatra គ្រាន់​តែ​ចេញជាផ្លូវការនៅព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ នេះភ្លាម ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ដោយ​មាន​អ្នក​ចូល​ទស្សនាយ៉ាងច្រើនភ្លាមតែម្តង ! ។

តាម​រយៈ​ការ​ទស្សនា Full MV បទ “LAMBO TOY” នេះ ទាំង​ការផលិត​ ទាំង​ការ​សម្តែង​របស់​តារា​សម្តែង និង​តារាចម្រៀង មើល​​ទៅ​ពិត​ជា​រស់​រវើក​ប្លែកភ្នែកពីគេ ហើយ​ពិត​ជា​ធ្វើ​អោយ​អ្នក​ទស្សនាមើលហើយពេញចិត្តស្តូកតែម្តង ជាពិសេសត្រូវចិត្តយុវវ័យថែមទៀតផង។ កាន់​តែ​ពិសេស​នោះ ​គុណភាព​វីដេអូមាន​កម្រិត​ច្បាស់​ត្រជាក់​ភ្នែក​ ដែល​ប្រើ​ប្រាស់​ឧបករណ៍​ទំនើប​ចុង​ក្រោយ​ផង​ដែរ​ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ “LAMBO TOY” នេះផងដែរត្រូវបានផលិតឡើង​ក្រោមស្នាដៃរបស់ផលិតកម្ម Galaxy Navatra និងបកស្រាយដោយកំពូលតារាចម្រៀង Cam.pop Galaxy Navatra ដែលកំពុងមានប្រជាប្រិយភាព កញ្ញា តន់ ចន្ទសីម៉ា ដែលជាបទចម្រៀងស្របតាមយុវវ័យសម័យថ្មី បែបហាយ៍សូ(high show) ហាយក្លាស់(high class) លំដាប់អភិជន ត្បិតខ្លឹមសារនៃបទចម្រៀងនេះបង្ហាញពីស្នេហាយុវវ័យ ដែលនិយមចូលចិត្តប្រើតែរថយន្តទំនើបៗ ជីវិតបែបស៊ីវិល័យ ដើរលេងហ៊ឺហា ចែចង់ស្រីស្អាត មិនខ្វល់ពីការចំណាយអ្វីទាំងអស់ ។

ជាងនេះទៅទៀតនោះ បទ “LAMBO TOY” ថែមទាំងបានយក​សត្វ​គោ​មក​ថត​ជាមួយ​តារា​ស្រី​ស្អាតៗ ​ហើយ​សត្វគោនោះ ថែម​ទាំង​មានសំណាងមានស៊ីសាច់ត្រីសាលម៉ុន និង​ផឹក​ស្រា​ក្រហម​ដូច​លំដាប់​អភិជនថែមទៀតផង ។ ជាមួយនឹងយុគសម័យទំនើប ផលិតកម្ម Galaxy Navatra តែង​តែ​បន្ត​អភិវឌ្ឍន៍ស្នាដៃចម្រៀងខ្មែររបស់ខ្លួន ដើម្បីអោយមានភាពល្បីល្បាញទាំងជាតិ និងអន្តរជាតិ ។

គួររំលឹកផងដែរថា មហាជនជាច្រើន ជាពិសេសអ្នកលេងបណ្ដាញសង្គម បានដាក់ក្ដីរំពឹងខ្ពស់ថា បទ”LAMBO TOY” នឹងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីខ្លាំង មិនចាញ់បទ ”Are you ok” ឡើយ ខណៈពេល Are you ok បច្ចុប្បន្ននេះ បានបំបែកកំណត់ត្រាថ្មី ដោយមានអ្នកចូលទស្សនារហូតដល់ទៅជាង 115M នៅលើយូធូប ត្រឹមតែរយៈពេល១ខែ ប៉ុណ្ណោះ ៕

តោះចង់ដឹងថា បទចម្រៀង “LAMBO TOY” ឡូយប៉ុនណា ! មកទស្សនា Full MV ទាំងអស់គ្នា ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម