នយោបាយ
ហេតុអ្វីលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងនាយករដ្ឋមន្ត្រី ?
មានគុណបំណាច់ជាច្រើនត្រូវបានទទួលស្គាល់ពីសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្ដេចតេជោ ហ៊ុន សែន ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតតែម្នាក់គត់របស់គណបក្សប្រជាជនកម្ពុជា នេះបើតាមបិទតាមការបញ្ជាក់ពីលោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្ស នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់អង្គសន្និបាតនាព្រឹកមិញនេះ។
បើតាមលោក សួស យ៉ារ៉ា មូលហេតុដែលអង្គសន្និបាតបានបោះឆ្នោតជាឯកច្ឆន្ទ គាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណេត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគតនោះ ដោយសារតែសមាជិកគណៈកម្មាធិការកណ្ដាលទាំងអស់បានស្គាល់ពីគុណតម្លៃរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ច្បាស់។ លោកថា ក្រៅពីភារកិច្ចារធំៗ ដែលលោកទទួលបាន លោកគឺជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ហើយជាមេបញ្ជាការកងទ័ពជើងគោក។
ជាមួយគ្នានោះលោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអ្នកទទួលខុសត្រូវមួយរូបនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា ជាមួយឧត្តមភរិយារបស់លោក ដោយបានចូលរួមយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចជាការបង្កើតមន្ទីរពេទ្យ ការព្យាបាលប្រជាពលរដ្ឋនៅពេលដែលវាក់សាំងមិនទាន់មកដល់។ ក្នុងនោះអ្នកជំងឺរាប់ម៉ឺននាក់ត្រូវបានសង្គ្រោះដោយផ្ទាល់ នេះបង្ហាញពីគុណធម៌ និងគុណសម្បត្តិដ៏ធំធេងរបស់លោកក្រៅពីសិក្សានៅក្នុងផ្នែកវិទ្យាសាស្រ្ត ដែលបានបញ្ជាក់នៅលើលិខិតកាលពី២៨ឆ្នាំមុន ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញកាលពីថ្មីៗនេះ ហើយតាមរយៈលិខិតនេះ មានន័យគ្រប់គ្រាន់សម្រាប់ការពិចារណា និងមានគុណបំណាច់មួយចំនួនទៀត ដែលលោកបានលះបង់ជូនជាតិ និងប្រជាជន។
លោក សួស យ៉ារ៉ា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ មានវត្តមានសមាជិកគណៈកម្មាធិការកណ្ដាលចំនួន៧៧៥រូប ក្នុងនោះអនុប្បវាទតែ១រូបប៉ុណ្ណោះហើយនេះជាលទ្ធផលសម្រាប់ការបោះឆ្នោតអនុប្រធានគណបក្ស ប៉ុន្តែសម្រាប់បេក្ខជននាយករដ្ឋមន្ត្រី គឺគាំទ្រជាឯកច្ឆ័ន្ទតែម្តង។ លោកបញ្ជាក់យ៉ាងនេះថា “ដោយសាយើងមានឯកភាពគ្នាយើងមិនមានរើសបេក្ខភាពផ្សេងទៀតទេ គឺទាំងអស់គ្នាគាំទ្រជូនឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី”។
សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ រៀបចំឡើងក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការកណ្តាលចំនួន៧៧៥រូប ក្នុងចំណោមសមាជិកគណៈកម្មាធិការកណ្តាលទាំងអស់ចំនួន៨៦៥រូប៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»