Connect with us

ព័ត៌មានជាតិ

ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ​បើ​មាន​បេក្ខជន​ក្តៅ​ខ្លួន​​ក៏​នៅ​តែ​អនុញ្ញាត​ឲ្យ​ប្រឡង​ដដែល គ្រាន់​តែ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​

បានផុស

នៅ

ក្នុង​បរិបទ​កូវីដ-១៩ ​ដែល​បាន​និង​កំពុង​រីក​រាល​ដាល​នូវ​ឡើយ​ ប៉ុន្តែ​ឆ្នាំ​នេះ​ការ​ប្រឡង​បាក់​ឌុប​នឹង​ដំណើរ​ការ ​ការ​ប្រឡង​ដូច​បណ្ដាល​ឆ្នាំ​កន្លង​ទៅ​ដដែល ​ហើយ​ក្នុង​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ​បើ​បេក្ខជន ​ក្តៅ​ខ្លួន ​ក៏​ដោយ​បេក្ខជន​រូប​នោះ​នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​ដដែល​ ពោល​គឺ​គ្រាន់​តែ​ដាក់​ពួក​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​ឯង​ប៉ុណ្ណោះ។​​នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក​ នួន ​ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ ​តំណាង​ឲ្យ​លោក​ឃួង ​ស្រេង ​អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ប្រឡង​បាក់​ឌុប ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ខែធ្នូឆ្នាំ ២០២១ នេះ ក្រោម​វត្តមាន​លោកនួន ផារ័ត្ន ,លោក​កើត ឆែអភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ លោក​ឃាងសេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយនិងលោកជា ជាតិ​អនុរដ្ឋលេខាធិការ​ក្រសួង​អប់​រំយុវជននិងកីឡា ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរខណ្ឌចំនួន ១០​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​នួន ផារ័ត្ន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​សម្រាប់​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​គឺ​អនុវត្ត​ មិន​ខុស​ពី​ឆ្នាំ​មុននោះទេ។​ប៉ុន្តែ​អ្វី​ដែល​ខុស​ប្លែក​គឺ​ដោយ​សារ​ឆ្នាំ​នេះ​មាន​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​ ការ​ប្រឡង​គឺ​ស្ថិត​នៅ ​ក្នុង​កិច្ចការពារខ្លួនពីជំងឺកូវីដ-១៩ បន្ថែម​ពី​លើនេះ ​លោក​ក៏​បាន​ជំរុញ​ឲ្យ​ កង​កម្លាំង​ប៉ូលិស ,កង​រាជ​អាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀប​ចំ​​សណ្ដាប់​ធ្នាប់​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​សាលារៀន​​ឲ្យ​បាន​ល្អ​ប្រសើរ ​ជៀស​វាង​ឲ្យ​បាន​នូវ​ការ​កក​ស្ទះចរាចរណ៍ ។

លោក​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ​សហការ​ជាមួយ​មន្ទីរ​អប់​រំយុវជននិងកីឡា ដើម្បី​ធានា​សុវត្ថិភាព​នៃ​ការ​ប្រឡង​នេះ​ទទួល​បាន​នូវ​ភាពជោគជ័យ។បន្ថែម​ពី​នេះ​ត្រូវ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ទី​បញ្ជាការ​ស្រាល​មួយ ​ដើម្បី​ទទួល​ព័ត៌មាន​ក៏​ដូច​ជា​ធ្វើ​អន្តរាគមន៍ ទៅ​លើ​អ្វី​ផ្សេងៗ​ដែល​កើត​មាន​ និង​ធ្វើ​ការ​ហាម​ដាច់​ខាត​ចំពោះ​ការ​បើក​អាជីវកម្ម​នៅ​ក្បែរ​សាលា​​ពាក់​ព័ន្ធ​នឹង​កា​រថត​ចម្លងឯកសារនានា។

លោក​នួន ផារ័ត្ន បាន​បញ្ជាក់​ផង​ដែរ​ថា ​សម្រាប់​បេក្ខជន​ដែល​ចូល​ប្រឡង ​បើ​មាន​ការ​បញ្ហា​សុខភាព ក្តៅ​ខ្លួន ​គឺ​យើង​រក្សា​បេក្ខជន​នោះ​អោយ​នៅ​ប្រឡង​ដដែល​ ដោយ​យើង​គ្រាន់​តែ​ដាក់​ពួក​គាត់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ប៉ុណ្ណោះ។

លោក​ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា សម្រាប់​ការ​ប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទទី២៧ និង២៨ធ្នូឆ្នាំ២០២១ នៅ​មណ្ឌល​ប្រលង​ចំនួន​ ២៨ មណ្ឌល មាន៨៤០បន្ទប់និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់ ។ ចំពោះទីតាំងផ្ញើរយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺ​មិន​អនុញ្ញាត​ឲ្យ​យក​លុយ​ថ្លៃ​ផ្ញើ​យានយន្ត​នោះ​ទេ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ថវិកាចំនួន ១លានរៀល សម្លាប់​មួយ​មណ្ឌល ដើម្បី​សម្រួល​លើ​កិច្ចការផ្ញើយានយន្តនេះ​ ដោយ​មិន​យក​ប្រាក់​ពី​បេក្ខជន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

រុស្ស៊ី ពេញចិត្តខ្លាំងដែលអាមេរិក ផ្អាកជំនួយទៅអ៊ុយក្រែន

ព័ត៌មានជាតិ៤១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ

ខណ្ឌ៧មករា
សន្តិសុខសង្គម៤៥ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម