Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ភ្នំ​រាប​ជា​ទីលំហែកាយ​ដ៏​ល្អ​សម្រាប់​អ្នក​ទេសចរ​ជិត​ឆ្ងាយ

បានផុស

នៅ

ភ្នំ​រាប​ជា​រមណីយដ្ឋាន កែ​ឆ្នៃ​បែប​ធម្មជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ជា​ទីលំហែកាយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ទេសចរ​ជិតឆ្ងាយ ដែល​មើល​ទៅ​ទាំងទេសភាព ទាំង​បរិយាកាស ​មាន​សភាព​រស់​រវើក​ ស្ថិត​ក្នុង​សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលមានចម្ងាយ២៥ គីឡូម៉ែត្រ​ពី​រាជធានីភ្នំភេញ។

នៅ​ភ្នំរាប​ឬប្រាសាទវិហារសួគ៌ មានប្រាសាទ យ៉ាងស្អាត អាកាសធាតុបក់មកយ៉ាងត្រជាក់ ជា​កន្លែង​លម្ហែ​អារម្មណ៍​មួយ​ដែល​បាន​បម្រើ​ដល់​ការ​កំសាន្ត របស់​អ្នក​ទេសចរជាតិ ​និង​អន្តរជាតិ​ ជិត​ឆ្ងាយ​មក​ទស្សនា​កម្សាន្ដ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​វា​បាន​ផ្តល់​ផល​ពី​វិស័យទេសចរណ៍​មួយ​នេះ​ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នេះ​ជា​ច្រើន​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ឯ​តម្លៃ​ម្ហូប​អាហារ​សមរម្យ ​អ្នក​លក់​មាន​ភាព​​រាក់​ទាក់​។ ផ្លូវ​ដែល​គេ​និយម​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​រាប​នេះ ​គឺ​ទៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ​តែ​ដល់​ចំណុច​ផ្សារ​ព្រែក​ព្នៅ ​គីឡូម៉ែត្រលេខ១៣ មាន​ផ្លូវបំបែកចូលខាងឆ្វេងដៃ ចម្ងាយ១២ គីឡូម៉ែត្រតាមផ្លូវ១៥១។ មិន​មែន​ជា​រឿងចៃ​ដន្យនោះទេ ដែល​ប្រជាជន​សម្រុក​នាំ​គ្នា​ទៅលេងរមណីយដ្ឋានភ្នំរាប នៅ​រៀង​រាល់​ថ្ងៃសៅរ៍ អាទិត្យ ឫ​នៅ​ថ្ងៃ​បុណ្យទាន​ផ្សេងៗ ដោយ​សារ​តែ​រមណីយដ្ឋាននេះ ជា​តំបន់​កម្សាន្ត​បែប​ធម្មជាតិផង ប្រវត្តិសាស្រ្ត​ និង​កែ​ច្នៃផង។ ទន្ទឹម​គ្នា​នេះ ​ភ្នំ​រាប​មាន​កន្លែង​អង្គុយលេងផង និង​មាន​អាហារ​ញុំា​ជា​ច្រើន​នៅ​ក្បែរ​ប្រាសាទ​នេះ​ផងដែរ​ ជា​ពិសេស​ការ​ថត​រឿងបុរាណខ្មែរ តែង​តែ​មក​ថត​នៅ​ទី​នេះ​ ព្រោះ​មាន​ប្រាសាទ​វិហារ​សួគ៌ និង​ទេសភាព​ដែល​មាន​ព្រៃ​ប្រឹក្សាធម្មជាតិ​ស្រស់​បំព្រង​គួរ​ឲ្យ​ទាក់​ទាញ។​

អ្នកស្រីណន វណ្ណី ដែល​មាន​តូប​លក់​ចំណី​អាហារ​នៅ​រមណីយដ្ឋាន​ភ្នំ​រាប​នេះ​បាន​ប្រាប់កម្ពុជាថ្មីឲ្យ​ដឹង​ថា ​អ្នក​ស្រី​មក​លក់​នៅ​ទី​នេះ​ជិត​១០ឆ្នាំមកហើយ ចំណូល​បាន​មក​ពី​ការ​លក់​ចំណី​អាហារ​និង​ភេសជ្ជៈ ជារៀងរាល់ថ្ងៃមិនជាច្រើនណាស់ណាទេ តែ​វា​អាច​ឲ្យយើងធ្វើការជុំគា្នជាមួយគ្រួសារបាន មិន​ឲ្យមានសមាជិកគ្រួសារណាម្នាក់ ទៅធ្វើការចំណាកស្រុកនោះឡើយ។

អ្នក​លក់រូបនេះបន្តថា របស់របរហូបនៅភ្នំរាបនេះ ជាអាហារស្រុកស្រែដ៏ មាន​ឱ​ជារស​ប្រចាំ​តំបន់​​មាន​ដូចជាមាន់ដុត , ក្តាមបំពង, ក្តាមប្រៃ, កំពឹសលីង, ខ្យងស្ងោរ​ជ្រលក់​នឹង​ទឹកអំបិល​ក្រសាំង,​ជ្រក់​អង្ក្រង,ប្រហុកខ្ចប់ស្លឹករមៀតដុត និងម្ហូបខ្មែរជាច្រើនមុខ ព្រមទាំងភេសជ្ជៈជាច្រើនមុខទៀត ដែល​មាន​តម្លៃ​ល្មម​មិន​ជា​ថ្លៃ​នោះទេ​ ដូច​គេ​ដូចឯង ដែលភ្ញៀវមកលេងទីនេះអាចទទួលយកបាន។

ក្រៅពីរសជាតិអាហារពិសេសៗនេះអ្នក កម្សាន្តមិនភ្លេចភ្លក់រសជាតិផ្លែឈើក្នុងតំបន់មានដូចជា ត្នោត, ចេក, ឪឡឹក, ស្វាយថ្មីៗស្រស់ទើបនឹង បេះពីដើមទាំងទុំនិងខ្ចី។

អ្នកស្រីបន្តទៀតថា ថ្ងៃដែលលក់ដាច់ជាងគេមានថ្ងៃឈប់សំរាក និងថ្ងៃបុណ្យផ្សេងៗ រីឯថ្ងៃ​ធម្មតា​វិញ​មាន​ភ្លៀវមួយៗ ជួនថ្ងៃខ្លះអត់មានផង ក៍មានដែរ។ ភ្ញៀវដែលមកលេងនៅទីនេះ ភាគច្រើន​ចូល​ចិត្ត​កម្មង​មាន់​ដុត ​ឫត្រីអាំងញាំ ព្រោះមាន់នៅទីនេះសុទ្ធតែមាន់ស្រែ ដែលមានឪជារសឆ្ងាញ់ ចំណែក​ត្រី​វិញ​ជា​ត្រីធម្មជាតិពិតៗតែម្តង។

ដោយឡែកអ្នកឈួន ឆាំ ចៅសង្កាត់ពន្សាំបានប្រាប់ឲ្យដឹងថា ជាការប្រសើរណាស់​ដែល​សង្កាត់​ពន្សាំង មាន​រមណីយដ្ឋាន កែ​ឆ្នៃ​បែប​ធម្មជាតិគួរឲ្យចាប់អារម្មណ៍បែបនេះ ដែល​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​នេះ​ជាច្រើន​ មាន​ការងាធ្វើ​ហើយអាច​ទទួល​ផល​ពី​វិស័យទេសចរណ៍​មួយ​នេះ​ជា​រៀង​រាល់​ឆ្នាំ។​

លោក​ចៅសង្កាត់ពន្សាំងបន្តថា លោកធ្លាប់បានចុះណែនាំ​និង​ជំរុញ​កុំ​ឲ្យ​អ្នក​លក់​តាម​តូប​ មាន​សម្តី​មិន​សមរម្យ​ដាក់​ភ្ញៀវ​ទេសចរ ​ដូច​ជា​ការ​គំរាម​គំហែង​ជា​ដើម​ ព្រោះ​យើង​មិន​លក់​ដូតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ទេ ​បើ​យើង​មាន​សម្តី​ល្អ​រួសរាយ​រាក់ទាក់ ​និង​លក់​​ដូរ​មិន​កោរ​ភ្ញៀវ​ទេសចរទេ​នោះ​ គឺ​គេ​នៅ​តែ​មក​លេង ហើយ​យើង​អាច​ទទួល​ផល​ពី​វិស័យ​ទេសចរណ៍​មួយ​នេះ​ជា​រៀង​រហូត៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៧ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម