ព័ត៌មានជាតិ
ជប៉ុនផ្តល់ជំនួយ ៣៦៨,៤៧៨ ដុល្លារអាមេរិកសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិដល់កម្ពុជា
រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ថវិកាសរុបចំនួន៣៦៨,៤៧៨ដុល្លារអាមេរិកដល់កម្ពុជាសម្រាប់ការកែលម្អផ្លូវ ការកែលម្អបរិក្ខារនៅមន្ទីរពេទ្យ ការសាងសង់មណ្ឌលសុខ ភាពនិងមណ្ឌលថែទាំពេលថ្ងៃ ក្រោមគ្រោងការណ៍ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ ពិធី ប្រគល់-ទទួលនេះធ្វើឡើងនៅរសៀលថ្ងៃទី ២៤ខែធ្នូ ឆ្នាំ ២០២១នាស្ថានទូតជប៉ុនប្រចាំកម្ពុជាដោយមានការចូលរួមពីលោក មិកាមិ ម៉ាសាហ៊ីរី ឯកអគ្គរាជទូតវិសាមញ្ញនិង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងមន្ដ្រីតំណាងស្ថានប័នទទួលជំនួយផងដែរ។
លោក មិកាមិ ម៉ាសាហ៊ីរី បានថ្លែងថាលោកមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ទោះបី ជាយ៉ាងណាក៏ដោយលោកក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ។ លើសពី
នេះការដោះស្រាយបញ្ហានានាទាក់ទងនឹងសុខភាពនិងអនាម័យក៏កាន់តែមានសារៈសំខាន់ផងដែរនៅពេលបច្ចុប្បន្នខណៈដែលពិភពលោកកំពុងរងការគំរាមកំហែងពីជំងឺកូវីដ-១៩។ ជាមួយគ្នានេះលោកបានថ្លែងគូសបញ្ជាក់ថាប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈគ្រោងការណ៍សហប្រតិបត្តិការ
សេដ្ឋកិច្ចនិងអភិវឌ្ឍន៍ផ្សេងៗរួមទាំង «គូសាណូណិ» ផងដែរ។
គម្រោងចំនួន៤ដែលបានចុះហត្ថលេខានាពេលនេះរួមមានគម្រោងទី១.សម្រាប់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែបរដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩៣,៩៣២ដុល្លារ អាមេរិកសម្រាប់ការពង្រីកទទឹងផ្លូវបច្ចុប្បន្ននិងការសាងសង់លូប្រអប់ចំនួន១និងលូមូលចំនួន២នៅភូមិអន្ទង់សក្នុងខេត្តកែប។ដោយរំពឹងថាគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបាន កាត់បន្ថយហើយលទ្ធភាពប្រើប្រាស់ផ្លូវនឹងមានភាពប្រសើរឡើងសម្រាប់ប្រជាជនដែលប្រើប្រាស់ផ្លូវនេះជាប្រចាំថ្ងៃ។ គម្រោងទី២.សម្រាប់មន្ទីរសុខាភិបាលខេត្តរតនគិរីរដ្ឋា ភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩២,៣០៥ដុល្លារអាមេរិកសម្រាប់ការសាងសង់មណ្ឌលសុខភាពថ្មីមួយនៅឃុំស្រែអង្រឹងក្នុងខេត្តរតនគិរី។ ដោយរំពឹងថាប្រជាជនក្នុងតំបន់ជាង ១៣,៥០០នាក់នឹងទទួលបានអត្ថប្រយោជន៍តាមរយៈការកែលម្អគុណភាពនៃសេវាវេជ្ជសាស្ត្រក៏ដូចជាបរិយាកាសវេជ្ជសាស្ត្រហើយពួកគាត់នឹងទទួលបានសេវាសុខភាពប្រកបដោយសុវត្ថិភាពជាងមុនដោយសារការធ្វើដំណើរមានចម្ងាយជិតជាងមុន។គម្រោងទី៣ សម្រាប់មន្ទីរពេទ្យកុមារអង្គររដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៨៦,៦២៣ដុល្លារ អាមេរិកសម្រាប់ការកែលម្អគុណភាពសេវាវេជ្ជសាស្ត្រនៅផ្នែកថែទាំទារកទើបកើតនៃមន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប។
ដោយរំពឹងថាជារៀងរាល់ឆ្នាំទារកប្រមាណ១៥០ នាក់ដែលមកទទួលសេវាផ្នែកថែទាំនៅមន្ទីរពេទ្យនេះនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ គម្រោងទី៤.សម្រាប់អង្គការតំណក់ទឹករដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩៥,៦១៨ ដុល្លារអាមេរិកសម្រាប់ការសាងសង់អគារថ្មីមួយសម្រាប់សេវាថែទាំពេលថ្ងៃ ។ ដោយរំពឹងថាកុមារពិការនឹងទទួលបានអត្ថប្រយោជន៍តាមរយៈការកែលម្អបរិយា កាសស្តារនីតិសម្បទាក៏ដូចជាគុណភាពនៃសេវាថែទាំពេលថ្ងៃហើយនាំឱ្យកុមារមានស្ថានភាពសុខភាពនិងសមត្ថភាពរាងកាយកាន់តែប្រសើរជាងមុន។
គួរបញ្ជាក់ជូនថាចាប់តាំងពីឆ្នាំ ១៩៩១ បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំរដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធី«គូសាណូណិ»នៅកម្ពុជាដើម្បី ជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាននិងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោងរបស់ពួកគាត់ ។ «គូសាណូណិ» មានន័យថា «ឫសស្មៅ»ក្នុងភាសាជប៉ុន។នៅ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានចូលរួមចំណែកក្នុងគម្រោងជាង៦៥០តាមរយៈជំនួយឥតសំណង«គូសាណូណិ»៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ