នយោបាយ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសំណេះសំណាល និងសួរសុខទុក្ខ សមាជិក-សមាជិកា នៅខេត្តកំពង់ស្ពឺ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០ ២១នេះ យាងសំណេះសំណាល និងសួរសុខទុក្ខ សមាជិក-សមាជិកា ដែលរចនាសម្ព័ន្ធថ្នាក់ខេត្ត-ស្រុក ឃុំជារចនាសម្ព័ន្ធ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នេះជាខេត្តទី ៣ហើយ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានយាងសំណេះសំណាល និងសួរសុខទុក្ខដល់សមាជិក-សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាធូរស្រាល។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ប្រាប់កម្ពុជាថ្មីថា សមាជិកា-សមាជិកា នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងខេត្តទាំងនោះ បានទទួលស្វាគមន៍ និងមានការប្ដេជ្ញាចិត្តខ្ពស់ សម្រាប់ការគាំទ្រការដឹកនាំ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាពេលបច្ចុបុ្បន្ន និងពេលខាងមុខទៀត។
ចំណែកឯ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានណែនាំដល់សមាជិក-សមាជិកា របស់ព្រះអង្គឲ្យមានការខិតខំធ្វើការបម្រើប្រជារាស្រ្ត និងប្រទេសជាតិបន្ថែមទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចំរើនបន្ថែមទៀត និងរូបរួមគ្នាស្តារកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញផងដែរ។
ព្រះអង្គម្ចាស់ ក៏បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាមរតក ដែលបន្សល់ទុកពីសម្ដេចតា ដោយសម្ដេចតាបានព្រះប្រទាន ដល់សម្ដេចក្រុមព្រះ ហើយសម្ដេចក្រុមព្រះ ក៏បានព្រះប្រទានដល់ព្រះអង្គម្ចាស់ ចក្រាវុធ បន្ត។ ការយាងរបស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចុះទៅតាមបណ្ដាខេត្តទាំងនោះ ក៏មានគោលបំណងពង្រឹងនូវសាមគ្គីភាព ដើម្បីត្រៀមចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។
លោក ញឿន រ៉ាដែន បានបញ្ជាក់ថា ការដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងទៅកាន់ខេត្តទាំងនោះ ពុំមែនទៅកៀរគរសមាជិក-សមាជិកា មកគាំទ្រព្រះអង្គ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនោះទេ តែថាសមាជិក-សមាជិកាទាំងនោះ ជាអ្នកយាងព្រះអង្គទៅ ដើម្បីបង្ហាញការគាំទ្រព្រះអង្គតែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ






-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?