សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីពីរនាក់ ក្រោយឆែកឃើញកាំភ្លើងខ្លីមួយដើម
ជនសង្ស័យប្រុស-ស្រី ២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកធ្វើការឃាត់ខ្លួនបន្ទាប់ពីរកឃើញលាក់ទុកកាំភ្លើងខ្លីមួយដើម។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុខមុខផ្ទះលេខ A៦ ផ្លូវលេខ៨២(បឹងកក់) ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ វេលាម៉ោង១៥និង០០នាទី។

មន្ត្រីផ្នែកយុត្តិធម៌ និងប៉ុស្តិ៍ស្រះចក បានបន្តទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងនោះ គឺកម្លាំងបានចេញល្បាតក្នុងមូលដ្ឋានលុះទៅដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ ដោយមានការសង្ស័យហៅត្រួតពិនិត្យទើបរកឃើញអាវុធខ្លីមួយដើមម៉ាក PRAHA លេខZ៥១១៩៦៣ បង់មួយ និងគ្រាប់ចំនួន០៥គ្រាប់នៅជាប់នឹងខ្លួន ទើបកម្លាំងធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីសាកសួរ។

ជនសង្ស័យមានឈ្មោះ មុយ សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៤៤ បន្ទប់៨ ផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ឈ្មោះ សន រ៉ន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ៤៤ បន្ទប់៨ ផ្លូវលេខ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទាំងពីរនាក់ ត្រូវបានកំពុងសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធីច្បាប់៕
អត្ថបទ៖ រស្មី


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ