Connect with us

ព័ត៌មានជាតិ

អគាររដ្ឋបាលក្រសួងការពារជាតិថ្មី នឹងសម្ពោធនៅថ្ងៃទី២៩ ខាងមុខ

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១  បានដឹកនាំកិច្ចប្រជុំក្រុមការងារពាក់ព័ន្ធ និងបានចុះធ្វើការត្រួតពិនិត្យ​ចុងក្រោយលើការងារត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិ។ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិនេះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៩  ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី ដែលបានសាងសង់នេះ មានទទឹងប្រវែង២៨ ម៉ែត្របណ្ដោយប្រវែង១៩១ ម៉ែត្រកម្ពស់ ៣២ ម៉ែត្រ និងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០ គ្រឿង ។ អគារ​ទីស្តីការ​ថ្មីរបស់ក្រសួងការពារជាតិនេះ ក៏អាច​ឲ្យ​ឧទ្ធម្ភាគចក្រចុះ​ចត​លើដំបូល​បានផងដែរ ។

ក្នុងអគាររដ្ឋបាលទីស្តីការក្រសួងការពារជាតិថ្មីនេះ បានរៀបចំទីកន្លែងទទួលបដិសណ្ឋារកិច្ចបណ្តាប្រតិភូថ្នាក់ជាតិ និងអន្តរាជាតិ ធ្វើពិធីត្រួតពល កងកិត្តិយស កងត្រែទ័ព នៅក្នុងអគារ ពេលមានភ្លៀងធ្លាក់ ។ ក្រៅពីនេះ មានរៀបចំជាបន្ទប់ប្រជុំតូច-ធំ រៀបចំជាបន្ទប់សវនាការ តូច- ធំ រៀបចំទីធ្លាសន្និសីទកាសែត និងសាលប្រជុំធំមួយដែលមានសមត្ថភាពអាចទទួលអ្នកចូលរួមប្រជុំបាន ១ ពាន់នាក់ សំរាប់ការប្រជុំថ្នាក់ជាតិ និង អន្តរជាតិ ផងដែរ។

សូមបញ្ជាក់ថា ពិធីក្រុងពាលី អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី បានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០ ២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង- អគ្គបញ្ជាការ និងនាយ ទាហានច្រើនទៀតក្នុងកងយោធពលខេមរភូមិន្ទ។

អគាររដ្ឋបាល និងសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី បានដំណើរការសាងសង់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ។ តាមគម្រោង ការសាងសង់នេះ មានរយៈពេល ៣៦ ខែ ត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២១ ប៉ុន្តែដោយសារវិបត្តិជម្ងឺកូវីដ-១៩ ដំណើរការសាងសង់ ត្រូវបានពន្យាកិច្ចសន្យារយៈពេល៤ ខែ។ ដូច្នេះ ទើបអូសបន្លាយរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ទើបបញ្ចប់ជាស្ថាពរ៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៩ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម