Connect with us

សន្តិសុខសង្គម

លោកស្នងការរាជធានី បង្ហាញជាថ្មីលេខទូរស័ព្ទអធិការ នាយប៉ុស្ដិ៍ និងក្រុមការងារប្រតិកម្មរហ័ស

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញជាថ្មីលេខទូរស័ព្ទអធិការនគរបាលទាំង ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងលេខទូរស័ព្ទ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស ផងដែរ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកឧត្តមសេនីយ៍ឯក ស ថេត បានឲ្យដឹងថា ដោយសារនៅតែមានប្រជាពលរដ្ឋ បានធ្វើការទាក់ទងជាប្រចាំ មកលេខក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ ដើម្បីសួរលេខទូរស័ព្ទ លោកអធិការ​នគរបាលខណ្ឌទាំង ១៤​ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង ១០៥ ក្នុងរាជធានីភ្នំពេញ​។

ដូច្នេះស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ​ បានផ្សព្វផ្សាយ​ និងផ្តល់ជូនជាថ្មី​ នៅលេខទូរស័ព្ទដូចខាងក្រោម​ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើការទាក់ទងសួរព័ត៌មានផ្សេងៗ​ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ​ នៅពេលមានបទល្មើស​ គ្រោះថ្នាក់ចរាចរណ៍​ និងអគ្គិភ័យ កើតមានឡើងនៅតាមមូលដ្ឋាន​។

ចំពោះករណីមានអគ្គិភ័យកើតឡើង​ សូមទំនាក់ទំនង​ លេខទូរស័ព្ទ​៖ ៦៦៦​ ឬ​០១២​ ៩៩៩​ ៩៩៩ និងលេខទូរស័ព្ទក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ ០៦៩​ ៥១៦​ ៩៩៩​ សម្រាប់តែរាជធានីភ្នំពេញ​ ប៉ុណ្ណោះ​៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម