សុខភាព
ត្រូវតាមដានរោគសញ្ញា អូមីក្រុង ទាំង៨នេះ ក្រោយកម្ពុជារកឃើញថ្មី ១៥ករណី
កាលពីយប់មិញនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈសារពិសេសមួយថា ប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានវីរុសបំប្លែងខ្លួន អូមីក្រុង រហូតដល់ទៅ១៥ករណី។
ទោះបីជាយ៉ាងណាក៏ដោយ ទាំងនេះសុទ្ធតែជាករណីនាំចូល ហើយករណីថ្មីនេះបានធ្វើឲ្យ កម្ពុជា មានអូមីក្រុង សរុប៣១ករណី។
បើងាកទៅមើលប្រទេសអង់គ្លេសឯណោះវិញ វីរុសបំប្លែងខ្លួនអូមីក្រុង កំពុងវាយលុកធ្ងន់ធ្ងរ ហើយបង្កការចម្លងរីករាលដាល។
លោកសាស្ត្រាចារ្យ Tim Spector ដែលដឹកនាំកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE បានបញ្ជាក់អំពីរោគសញ្ញាចំនួន៨ នៃវីរុសបំប្លែងខ្លួន អូមីក្រុង ដែលមួយចំនួនដូចជាជំងឺផ្តាសាយ។
រោគសញ្ញាទាំង៨នោះមានដូចជា៖
- រមាស់បំពង់ក
- ហៀរសំបោរ
- អស់កម្លាំង
- កណ្តាស់
- ឈឺខ្នងផ្នែកខាងក្រោម
- ឈឺក្បាល
- បែកញើសពេលយប់
- ឈឺសាច់ដុំ
យ៉ាងណាក្តី ទិន្នន័យបានបង្ហាញថា វ៉ាក់សាំងដូសជំរុញ គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹង អូមីក្រុង ហើយថ្នាំបង្ការដូសទី៣ អាចជំរុញប្រសិទ្ធភាពរហូតដល់៧៥ភាគរយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ សង្កេតខ្លួនឯង! រោគសញ្ញា ៣ របស់ Omicron ខុសពីកូវីដបំប្លែងខ្លួន ប្រភេទផ្សេង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់