សន្តិសុខសង្គម
ឆេះកុដិក្នុងវត្ត ព្រះធាតុឆ្វេង ខូចខាតសម្ភារៈនិងប្រាក់មួយចំនួនធំ
អគ្គិភ័យបានលេបត្របាក់កុដិព្រះសង្ឃចំនួនមួយខ្នងទំហំ ០៨x០៦ ម៉ែត្រ ធ្វើពីឈើជញ្ជាំងក្តាប្រកក្បឿង អស់ទាំងស្រុង ខូចខាតសម្ភារៈនិងប្រាក់មួយចំនួនធំ។
ករណីអគ្គិភ័យនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង១០នាទីព្រឹក ស្ថិតនៅចំណុចវត្តព្រះធាតុឆ្វេង ភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីអគ្គិភ័យនេះ ធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនរួមមាន៖ ព្រះបទ៣០ផ្ទាំង ខ្សែពួរ០១ ប្រវែង២០០ម៉ែត្រ ម៉ូទ័រកាត់ចំនួន០២ គ្រែចំនួន០២ ថវិកាចំនួន ៦០ម៉ឺនរៀល រួមទាំងសម្ភារៈមួយចំនួនទៀត ។ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាលមកពីអុចធូកទៀនធ្វេសប្រហែស ។

ក្នុងកិច្ចប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣រថយន្ត ទើបរលត់ទាំងស្រុង និងមិនបណ្តាលឲ្យឆេះរាលដាលដល់កុដិផ្សេងទៀតនិងគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ៖ សុខុម



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ