សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះមួយខ្នងទាំងស្រុងមុននេះបន្តិចនៅខណ្ឌដង្កោ
ផ្ទះឈើលើ ថ្មក្រោមមួយខ្នងនៅចំណុចផ្លូវបេតុង ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអណ្តាតភ្លើងឆាបឆេះខូចខាតទាំងស្រុងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។

ហេតុការនេះបង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុផងដែរ។ ប៉ុន្តែដោយសារស្ថានភាពផ្លូវរាងវែងឆ្ងាយបន្តិច ហើយថែមទាំងមានខ្យល់បក់រសៀកៗទៀតនោះ ទើបធ្វើអោយអណ្តាតភ្លើងឆាបឆេះកាន់តែលឿន បណ្តាលអោយផ្ទះនោះឆាបឆេះអស់ទាំងស្រុង ដោយមិនអាចជួយអន្តរាមន៍ទាន់ពេលវេលាបានឡើយ ។
ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ នៃការឆេះអោយបានពិតប្រាកដ ៕
អត្ថបទ៖ រ៉ាវុទ្ធ




-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត