Connect with us

ព័ត៌មានជាតិ

បេក្ខជនជាង៤ពាន់នាក់ បានអវត្តមានក្នុងពេលប្រឡងបាក់ឌុបនៅឆ្នាំនេះ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្ងៃទី១ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ក្នុងព្រឹកនេះដែរ មានពីរមុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រា​ប់​ថ្នាក់វិទ្យាសាស្ត្រពិត) ផែនដី បរិស្ថានវិទ្យា និងប្រវត្តិវិទ្យា(សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម)។ បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៤,១៨៣នាក់ (ស្រី៦០៣៩៧នាក់)​ មាន ២០៤មណ្ឌល មាន៤,៦១៦ បន្ទប់ ។ ចំណែក បេក្ខជនអវត្តមានវិញ មានចំនួន ៤,១៩៨ នាក់ (ស្រី ១,៧៩២នាក់) ស្មើនឹង ៣,៦៨ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលដំណើរការប្រឡងនេះ ក៏មានបេក្ខជនដែលមានបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន២៥ករណីផងដែរ ក្នុងនោះ បេក្ខជនមានជំងឺកូវីដ​១៩ ដែលជាកីឡាការិនីចំនួន ២រូប បេក្ខជនមានកម្តៅលើសធម្មតាដែលត្រូវដាក់ឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកចំនួន៧ នាក់ និងបេក្ខជនមានបញ្ហាសុខភាពដទៃទៀតចំនួន ១៦ នាក់។ សម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ និងវិជ្ជមានជំងឺកូវីដ-១៩ អាចបន្តការប្រឡងបន្តក្រោមការសហការរៀបចំដោយ​​ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខភិបាល និងអាជ្ញាធរពាក់ព័ន្ធ ។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អមានសភាពស្ងប់ស្ងាត់ និងមានរបៀបរៀបរយល្អ​ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាព ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយសហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំអំពើពុករលួយ និង​ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ។

នៅក្នុងព្រឹត្តិការណ៍ប្រឡងនេះដែរ មិនមានបេក្ខជនណារំលោភបទបញ្ញត្តិនៃការប្រឡង គ្មានការយកសំណៅឯកសារ ឬឧបករណ៍អេឡិត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងឡើយ ។ បេក្ខជនទាំងអស់ បានអនុវត្តយ៉ាងល្អ និងខិតខំប្រឹងប្រែងក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម