សុខភាព
ចំណុច ៤ យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ
យើងឃើញហើយថា ក្មេងតូចៗមួយចំនួនចូលមន្ទីរពេទ្យញឹកញាប់ ព្រោះសុខភាពអាអូនខ្សោយ មិនអាចទ្រាំទ្រនឹងបាក់តេរី ឬវីរុសបង្កជំងឺបាន។ ពេលឈឺម្ដងៗ ក្នុងខ្លួនកូនក៏ពិបាក យើងជាម៉ាក់ប៉ាក៏ពិបាកជំនួសកូនដែរ។ ហេតុនេះហើយ បើកូនងាកឈឺៗ “Hello គ្រូពេទ្យ” ណែនាំឲ្យម៉ាក់ប៉ាចាប់ផ្ដើមពិនិត្យលើប៉ុន្មានចំណុចខាងក្រោមឡើងវិញ។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបកស្រាយឲ្យដឹងថា កត្តាដែលបណ្ដាលឲ្យកូនងាកឈឺៗច្រើន អាចមានច្រើនដូចជា ការរស់នៅ បរិស្ថានជុំវិញខ្លួនកូន ការថែទាំរបស់ម៉ាក់ប៉ា និងរបបអាហារផ្សេងៗទៀត។ ប៉ុន្តែ មូលហេតុសំខាន់ ៤ យ៉ាងដែលធ្វើឲ្យអាអូនឈឺភាគច្រើនមានដូចជា៖
១. ខ្វះអាហារូបត្ថម្ភ
កត្តាកង្វះអាហារូបត្ថម្ភនេះ អាចកើតឡើងដោយសារម៉ាក់ប៉ាមិនមានជីវភាពធូរធារ ពោលគឺ មានជីវភាពខ្វះមុខ ខ្វះក្រោយ ជាហេតុធ្វើឲ្យការផ្ដល់អាហារឲ្យកូនមិនបានគ្រប់គ្រាន់ ឬពេលខ្លះម៉ាក់ប៉ាមានជីវភាពធូរធារ តែគ្រាន់តែមិនបានគិតគូរដិតដល់ពីរបបអាហារកូន ចេះតែឲ្យកូនញ៉ាំនេះញ៉ាំនោះច្រើនមុខ មិនត្រូវតាមតម្រូវការរបស់រាងកាយ។ កូនត្រូវការអាហារសម្បូរដោយបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលមានប្រូតេអ៊ីន វីតាមីន និងរ៉ែសំខាន់ៗផ្សេងៗទៀត។
២. អនាម័យ
ដើម្បីកុំឲ្យកូនងាកឈឺៗ អនាម័យក៏ជាកត្តាសំខាន់មួយជួយឲ្យកូនមានសុខភាពល្អដែរ។ កាលណាបើម៉ាក់ប៉ាមិនសម្អាតខ្លួនកូនដិតដល់ រៀបចំចំណីអាហារខ្វះអនាម័យឲ្យកូន មិនសម្អាតដៃមុន ឬក្រោយញ៉ាំអាហារ ឬចូលបន្ទប់ទឹក ពិសេសនោះបើខ្វះអនាម័យក្នុងការរស់នៅ បាក់តេរី ឬវីរុសចូលទៅក្នុងខ្លួនកូន ងាយបង្កឲ្យកូនឈឺបាន។ ប៉ាម៉ាក់ត្រូវរក្សាអនាម័យឲ្យកូនជានិច្ច ដើម្បីកុំឲ្យមេរោគតោងជាប់អាអូន និងបង្កជាជំងឺបាន។
៣. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
កាលណា កូនមានប្រព័ន្ធភាពស៊ាំខ្សោយ ក៏ងាយបណ្ដាលឲ្យសុខភាពប្រឈមនឹងជំងឺផងដែរ។ ប្រព័ន្ធភាពស៊ាំខ្សោយ អាចមកពីអាអូនមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន ឬទទួលបានរបបអាហារមិនបានត្រឹមត្រូវ ខ្វះជីវជាតិ និងមិនបានចាក់វ៉ាក់សាំងត្រឹមត្រូវតាមគោលការណ៍ណែនាំ ទើបបណ្ដាលឲ្យកូនងាយឈឺ។
៤. មានជំងឺសេនេទិច
វេជ្ជបណ្ឌិតដដែលបានបន្ថែមថា ចំពោះក្មេងមិនគ្រប់គីឡូក៏ប្រឈមនឹងបញ្ហាឈឺច្រើនដូចគ្នា ពិសេសក្មេងៗដែលមានជំងឺពីកំណើត ឬជំងឺសេនេទិច ក៏ងាយធ្លាក់ខ្លួនឈឺញឹកញាប់ដែរ។ ជំងឺសេនេទិច ទាំងនោះមានដូចជា Down syndrome, Thalassemia និង sickle cell anemia ជាដើម៕
ចុចអាន៖៣ វិធីងាយៗ ទទួលបានសុខភាពល្អ គ្រាន់តែអានស្លាកសញ្ញាសំគាល់លើផលិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់