ព័ត៌មានអន្ដរជាតិ
ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់
កំពូលភ្នំ Fansipan ក្នុងខេត្ត Lao Cai ភាគខាងជើងប្រទេសវៀតណាម ដែលជាកំពូលភ្នំខ្ពស់បំផុតនៅឥណ្ឌូចិន ត្រូវបានគ្របដណ្តប់ដោយព្រិល ចាប់តាំងពីរសៀលថ្ងៃអាទិត្យមក ខណៈសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង។
ព្រិលបានធ្លាក់លើកំពូលភ្នំ Fansipan ដែលស្ថិតនៅក្នុងទីក្រុងទេសចរណ៍ដ៏ល្បីឈ្មោះ Sa Pa នៅម៉ោង៣:៤៥នាទីរសៀលថ្ងៃអាទិត្យ។ នេះបើតាមការឲ្យដឹងពីលោក Nguyen Xuan Chien នាយក Sun World Fansipan Legend ដែលជាតំបន់ទេសចរណ៍នៅក្នុងទីក្រុង។
លោក Chien និយាយថា “បច្ចុប្បន្ននេះ សីតុណ្ហភាពនៅលើកំពូលភ្នំ Fansipan គឺប្រហែល ០ អង្សាសេ ហើយព្រិលកំពុងធ្លាក់ចុះ។ វាត្រូវបានគេព្យាករណ៍ថា សីតុណ្ហភាពនឹងបន្តធ្លាក់ចុះ ដូច្នេះព្រិលកាន់តែខ្លាំង អាចនឹងបន្តធ្លាក់”។
នៅដើមឆ្នាំនេះ ការធ្លាក់ព្រិលបានអូសបន្លាយចាប់ពីព្រឹកថ្ងៃទី៨ខែកុម្ភៈ រហូតដល់ព្រឹកថ្ងៃបន្ទាប់នៅលើកំពូលភ្នំ Fansipan ដោយព្រិលមានកម្រាស់រហូតដល់ទៅ៦០សង់ទីម៉ែត្រ នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់ ដក ៣អង្សាសេ។
គួរបញ្ជាក់ថា គំរូអាកាសធាតុត្រជាក់កាលពីថ្ងៃអាទិត្យ គឺដោយសារតែបុព្វខ្យល់ត្រជាក់ដែលបាននិងកំពុងប៉ះពាល់ដល់ភាគច្រើននៃតំបន់ខាងជើង និងកន្លែងមួយចំនួនទៀតនៅតំបន់ភាគពាយ័ព្យ ប្រទេសវៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ រូបភាព ជនភៀសខ្លួនរាប់រយនាក់បោះជំរំក្រោមអាកាសធាតុត្រជាក់ ស្ទើរកកនៅព្រំដែន បេឡារុស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ