Connect with us

KPT+

ប្រភេទក្រុមឈាមម្នាក់ៗ នឹងបង្ហាញពីអត្តចរិត ដូចប្រភេទសត្វខាងក្រោមនេះ

បានផុស

នៅ

លើលោកនេះ មានសត្វជាច្រើនប្រភេទ ដែលមនុស្សចូលចិត្ត។ ពួកវាទាំងអស់មានទម្លាប់ ឬសភាវគតិខុសៗគ្នា។ បើប្រៀបធៀបមនុស្ស នៃប្រភេទឈាមនីមួយៗទៅនឹងសត្វធំ ឬតូច ​មនុស្ស​គ្រប់​គ្នា ​ក៏​មាន​អត្តចរិត​ស្រដៀង​សត្វ​ដែរ។

១ ក្រុមឈាមA តំណាងឲ្យ​សត្វភេនឃ្វីន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម A គឺ​ដូច​នឹង​សត្វ​ភេនឃ្វីន។ សត្វ​ក្នុង​រដូវរងា​ដ៏​គួរ​ឲ្យ​​ស្រឡាញ់​នេះ ​មិន​ចូលចិត្ត​នៅ​ឯកោ​ទេ។ ពួកវា​ជា​សត្វ​ដែល​ចូលចិត្ត​រស់នៅ​ជា​ក្រុម។ សូម្បី​តែ​ពេល​ស្វែង​រក​អាហារ​ក្នុង​សមុទ្រ​ ក៏​ពួក​វា​បាន​បង្ហាញ​ពី​ការ​សហការ​គ្នា​យ៉ាង​ខ្លាំងក្លាដែរ។ សត្វភេនឃ្វីន ​មិន​មាន​អ្នក​ដឹកនាំថេរ​ទេ ប៉ុន្តែ​នៅពេលដែលពួកវាត្រូវការអ្នកដឹកនាំ នោះនឹង​បង្វិល​ឆ្លាស់​គ្នា។ វាត្រូវ​បាន​ចាត់​ទុក​ថា​ ជាសត្វមាន​ស្មារតី​សមភាព​ពិតប្រាកដ​ និង​មាន​ភាព​ឆ្លាតវ៉ៃ​ ហើយ​ក៏ចុះ​ចំណោម​គេឯង​ក្នុងហ្វូងសត្វគ្នាវាដែរ។

២ ក្រុមឈាម B តំណាង​ឲ្យ​សត្វ​ស្វា​ឪ

ក្រុម B គឺ​ដូចនឹងសត្វស្វាឪ។ ខណៈពួកវារស់នៅ​ក្នុងសួនសត្វ គឺតែងតែ​រពិស​ និង​មិន​ចូលចិត្ត​នៅ​ស្ងៀម​ឡើយ។ វាជាសត្វមានកំហឹង និងចូលចិត្ត​រត់ទៅមក​ក្នុងទ្រុង ហើយ​ក៏​ជា​សត្វ​ដែល​ចង់​ដឹងចង់ឃើញពីពិភពលោកខាងក្រៅ​ផងដែរ។

ដូចគ្នានេះដែរ បើមនុស្សមានប្រភេទឈាម B គឺមានអត្តចរិតស្រដៀងស្វាឪនេះដែរ។

៣ ក្រុមឈាម O តំណាងឲ្យខ្លាឃ្មុំ​ផេនដា

ក្រុម O គឺដូចនឹងខ្លាឃ្មុំផេនដា។ សត្វ​ដែល​ពេញ​និយម​បំផុត​នៅ​សួន​សត្វ ជាមួយ​នឹងរូបភាពដែលមើលទៅដូចជាសត្វដែលងាយស្រួល ប៉ុន្តែមានថាមពលខ្លាំងក្លាចេញពីខាងក្នុងចិត្ត។ ពួកវាជាសត្វទាក់ទាញទស្សនិកជន​យ៉ាងច្រើននិងនិយមចូចិត្តរាប់អានមិត្តភក្តិទូទៅដែរ។

ដូច​ជាមនុស្ស​ក្រុម O តែង​ចូល​ចិត្ត​ឈរនៅ​កណ្ដាល និង​សប្បាយ​ជាមួយ​មនុស្សគ្រប់គ្នាទាំងអស់ដោយមិនរើសអើង។ ខ្លាឃ្មុំផេនដា ចំណាយពេលស្ទើរតែពេញមួយថ្ងៃរបស់ពួកគេបរិភោគឬស្សី។ ពេល​ឃើញ​ហើយ ​ក៏​នឹក​ដល់​មនុស្ស​ក្រុម O ដែល​ចូល​ចិត្ត​ញ៉ាំ​អាហារ​ពេញ​មួយ​ថ្ងៃ។

៤ ក្រុម AB តំណាងឲ្យសត្វ​ក្រសារ

ក្រុម AB ប្រៀប​បាន​នឹង​សត្វ​ក្រសារ​មួយ​ក្បាល។ វាជាសត្វ​ដែល​មនុស្ស​ជាច្រើន​ប្រហែល​ជា​មិនស្គាល់ ព្រោះវាជាសត្វកម្រ ដែលប្រឈមនឹងការផុតពូជ។ ក្រសារជា​បក្សី​ដ៏​ធំ​មួយ​ ដែល​មាន​កំពស់​រហូតដល់ ១.៥០ ម៉ែត្រ ការមើលឃើញសត្វស្លាបទោលមួយក្បាល​ សម្លឹងមើលជុំវិញដោយកែវភ្នែកដ៏ប៉ិនប្រស​ប់គឺនឹកឃើញដល់ប្រជាជន AB ដែលធ្វើ​ឲ្យ​មនុស្សជុំវិញភ័យខ្លាច ក្នុងការចូលទៅជិតមនុស្សក្រុមឈាម AB។ សត្វ​ក្រសា​រចូលចិត្ត​ធ្វើ​អ្វី​ៗ​តែ​ម្នាក់​ឯង ហើយ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់។ ប៉ុន្តែបើទោះបីជាក្រសារនិយមម្នាក់ឯង​ក្ដី ពួកវាក៏ជាសត្វឯកាដូចគ្នាដែរ។

យ៉ាងណាមិញ ថ្វីបើមានបុគ្គលិកលក្ខណៈខុសៗគ្នាក៏ដោយ ក៏សត្វនីមួយៗមានមន្តស្នេហ៍​គួរ​ចាឲ្យ​ប់អារម្មណ៍រៀងៗខ្លួន។ យើងក៏ដូច្នោះដែរ ក្រុមនីមួយៗមានទាំង​គុណ​សម្បត្តិ និង​គុណវិបត្តិ គ្រាន់​តែយើងទទួល​យក​វា​ ហើយ​រីករាយទៅមុខទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រើសរូប ១ ក្នុងចំណោម ៤ ខាងក្រោម នឹងដឹងថាគូព្រេងអ្នកមកពីណា?

ចុចអាន៖កំពូលអ្នកទស្សន៍ទាយល្បីឈ្មោះ ៦ រូប អាចមើលឃើញជោគវាសនាពិភពលោក នាពេលខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មិនត្រឹមគ្រោះធម្មជាតិ តែរដ្ឋកាលីហ្វ័រញ៉ា ត្រូវជួបវិបត្តិសុខភាពទៀត

ព័ត៌មានជាតិ៤ នាទីutes មុន

សហគមន៍ទុរេនកំពង់ចាមរំពឹងផលិតទុរេនបានបន្លោះពី ២ ពាន់ ទៅ ២ ពាន់ ៥ រយ តោន ផ្គត់ផ្គង់លើទីផ្សារនៅឆ្នាំនេះ

សន្តិសុខសង្គម៨ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ នឹងស្រាវជ្រាវលើពាក្យចចាមអារ៉ាម ដោះលែងអ្នកផលិតកាំបិតត្រឡប់ទៅផ្ទះ ជាថ្នូរនឹងប្រាក់ ៥ ៥០០ ដុល្លារ

ជីវិតកម្សាន្ដ៨ នាទីutes មុន

មរតកបន្សល់ពី សាន់ឆាយ នៅតែចម្រូងចម្រាសរវាងប្ដីមុននិងក្រោយ រួមទាំងកូនតូចៗទាំង២

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

មន្ទីរពេទ្យអន្តរជាតិបំរុងរ៉ាត់និងមន្ទីរពេទ្យ អុីនធ័រឃែរ បានប្រកាសពីការចាប់ដៃគូយុទ្ធសាស្ត្រដើម្បីលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កូរ៉េខាងជើងគំរាមសងសឹក ក្រោយនាវាមុជទឹក​នុយក្លេអ៊ែរ​អាមេរិក​ចូលចតនៅ​កំពង់ផែប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម