Connect with us

សុខភាព

ចម្អិនអាហារឱ្យកូន ម៉ាក់ៗត្រូវគិតលើ ៣ចំណុចនេះជាសំខាន់

បានផុស

នៅ

កូន​ដល់​អាយុ​ត្រូវ​ញ៉ាំ​អាហារ ម៉ាក់ៗ​ច្បាស់​ជា​ខ្វាយ​ខ្វល់​អំពី​ការ​រៀប​ចំ​ចំណី​អាហារ​សម្រាប់​កូន តើ​គួរ​ផ្តល់​អាហារ​ប្រភេទ​ណា​ខ្លះ​ទើប​កូន​ញ៉ាំ​ទៅ​មាន​សុខភាព? ដើម្បី​ជា​គន្លឹះ​ខ្លះៗ អត្ថបទនេះយ​នឹង​ប្រាប់​ចំណុច​សំខាន់ ៣ ដែល​ម៉ាក់ៗ​ចាំបាច់​ត្រូវ​អនុវត្ត​ក្នុង​ការ​ចម្អិន​អាហារ​ឲ្យ​កូន​រាល់​ថ្ងៃ។

១- ចម្រុះមុខ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចម្រុះ​មុខ​មាន​ន័យ​ថា មុខ​ម្ហូប​សម្រាប់​កូន​១​ពេលៗ ត្រូវ​តែ​មាន ត្រី/សាច់ ស៊ុត និង​បន្លែ​លាយ​គ្នា មាន​ទាំង​បន្លែ​បៃតង មាន​ទាំង​បន្លែ​ពណ៌​លឿង ចៀស​វាង​ឲ្យ​កូន​ញ៉ាំ​តែ​សាច់​សុទ្ធ ឬ​បន្លែ​សុទ្ធ។ កាលណា​ម៉ាក់​ប៉ា​ឲ្យ​កូន​ញ៉ាំ​អាហារ​ចម្រុះ​មុខ ពួក​គេ​នឹង​ទទួល​បាន​ជីវជាតិ​គ្រប់​គ្រាន់ ពោះវៀន​ដំណើរ​បាន​ល្អ មិន​ទល់​លាមក។

២- កំណត់​បរិមាណ​ស្ករ

កូន​ក្មេង​ត្រូវ​ការ​បរិមាណ​ស្ករ​តិចតួច​បំផុត ព្រោះ​តម្រង​នោម​ទារក​នៅ​តូច ហើយ​ខ្ចី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​លូតលាស់ ការ​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង ឬ​ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ កូន​នឹង​លើស​គីឡូ​ទៅ​ជា​ធាត់​ទាំង​វ័យក្មេង ហើយ​ងាយ​នឹង​រង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ កើត​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម និង​ខូច​តម្រង​នោម។

៣- កាត់​បន្ថយ​អំបិល

14,003 BEST Kids Cooking Asian IMAGES, STOCK PHOTOS & VECTORS | Adobe Stock

កូន​ក្មេង​មិន​ត្រូវ​ញ៉ាំ​ប្រៃ​នោះ ព្រោះ​តម្រង​នោម​នៅ​ក្នុង​ដំណាក់​កាល​លូត​លាស់​នៅ​ឡើយ បើ​សិន​ជា​កូន​បៅ​ដោះ​ម្តាយ​នោះ​គេ​ទទួល​បាន​បរិមាណ​សូដ្យូម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្ដាយ​ហើយ។

បើ​សិន​ម៉ាក់ៗ​ឲ្យ​កូន​ញ៉ាំ​ប្រៃ​ពេក កូន​អាច​មាន​បញ្ហា​តម្រង​នោម ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ហើម​ខ្លួន ឆាប់​ពុក​ឆ្អឹង និង​ធ្មេញ។

– ក្មេងអាយុក្រោម ១ឆ្នាំ ត្រូវការអំបិល តិចជាង ១ ក្រាម/ថ្ងៃ

– ក្មេងអាយុ ១-៣ ឆ្នាំ ត្រូវការអំបិល ២ ក្រាម/ថ្ងៃ

– ក្មេងអាយុ ៤-៦ ឆ្នាំ ត្រូវការអំបិល ៣ ក្រាម/ថ្ងៃ

– ក្មេងអាយុ ៧-១០ ឆ្នាំ ត្រូវការអំបិល ៥ ក្រាម/ថ្ងៃ

– ក្មេងអាយុ ១១ ឆ្នាំឡើង ត្រូវការអំបិល ៦ ក្រាម/ថ្ងៃ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឱ្យកូនក្មេងញ៉ាំបួស ប៉ះពាល់សុខភាពដែរអត់?

ចុចអាន៖ ចំណុច ៤ យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផលិតកម្មបារមី ទទួលបានការកោតសរសើរ ក្រោយទទួលស្គាល់កំហុស និងសម្រេចធ្វើកំណែបទ “ម្តងហើយម្តងទៀត”

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាថៃ​​និង​កងកម្លាំង​ភាគតិច​មីយ៉ាន់​ម៉ា​​​នៅ​តំបន់​ត្រីកោណមាស​ត្រៀម​ប៉ះទង្គិចគ្នា

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា សំ សុខនឿន តម្កល់សៀវភៅ«គ្រឹះនៃជីវិតអ្នកឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ា អចលនទ្រព្យ» នៅបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដំឡើង​ពន្ធ​​លើ​ប្រទេស​ចំនួន​៣ ពេល​ឡើង​កាន់​តំណែង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កាន់តែក្តៅ! អឺរ៉ុប ៥ប្រទេស ប្រកាសរួមដៃគ្នាសម្រុកផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម