សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិចិនម្នាក់ក្រោយចាក់សម្លាប់ប្រធានរោងចក្រមួយនៅខណ្ឌដង្កោ
បុរសជនជាតិចិនជាជនដៃដល់ចាក់សម្លាប់ស្ត្រីជនជាតិចិនដូចគ្នា និងជាប្រធានរោងចក្រមួយនៅខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានហើយ បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល៣ថ្ងៃ។
ការចាប់ខ្លួនជនដៃដល់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ ឃុំត្រពាំងស្មាច់ ស្រុករំដួល ខេត្តស្វាយរៀង ។
ជនដៃដល់មានឈ្មោះ សៅ វិន ភេទប្រុស ជនជាតិចិន អាយុ៣៤ឆ្នាំ មុខរបរជាប្រធានផ្នែកកាត់ដេរ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌៀងលី ភេទស្រី ជនជាតិចិន អាយុ៣៧ឆ្នាំ មុខរបរជាប្រធានរោងចក្រ ហ្គោលឌិនក្រេះ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចរោងចក្រ ហ្គោលឌិនក្រេះ ផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីឃាត់កម្មមួយ ដោយជនដៃដល់បានចាក់សម្លាប់ជនរងគ្រោះដោយសារមានទំនាស់ពាក្យសម្ដីពេលផឹកស៊ី ។
ក្រោយធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនពីកន្លែងកើតហេតុ រួចទៅពួនសម្ងំនៅខេត្តស្វាយរៀង ក៏ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រឹតធ្ងន់ និងសមត្ថកិច្ចខណ្ឌដង្កោ តាមចាប់បានយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ