Connect with us

ព័ត៌មានជាតិ

២ថ្ងៃ ខេត្តឧត្ដរមានជ័យ មានបេក្ខជនអវត្តមានប្រឡងបាក់ឌុប ជិត ៣,៤៥%

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តឧត្ដរមានជ័យ ឆ្នាំ ២០២១ ក្នុងរយៈពេល២ថ្ងៃនេះ បានអវត្តមានចំនួនជិត ៣,៤៥% នៃបេក្ខជនសរុប ដោយរាប់ទាំងបេក្ខជនស្វៃរិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ិច រតនា ប្រធានមន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្តឧត្ដរមានជ័យ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅរសៀលថ្ងៃទី ២៨ ខែធ្នូ នេះថា ដំណើរការប្រឡងទាំង ៣ មណ្ឌលនៅខេត្តឧត្តរមានជ័យ មានបេក្ខជនអវត្តមានសរុបមានចំនួនប្រហែល ៣,៤៥% ស្មើ ៥១ នាក់ មានស្រីចំនួន ២៧ នាក់ ក្នុងនោះមានបេក្ខជនចំណេះទូទៅចំនួន ២១ នាក់ ស្រី ១២ នាក់ និង បេក្ខជនបំពេញវិជ្ជា និងស្វៃរិនមានចំនួន ៣០ នាក់ ស្រី ១៥ នាក់។

លោក ប៉ិច រតនា បញ្ជាក់បន្ថែមថា ចំពោះបេក្ខជនក្នុងបញ្ជីសរុបចំនួន ១ ៤៧៩ នាក់ ក្នុងនោះស្រីមានចំនួន ៨០២ នាក់។ ដូចនេះបេក្ខជនមកប្រឡងមានចំនួន ១ ៤២៨ នាក់ ស្មើនឹង ៩៦,៥៥% ដោយមានស្រីចំនួន ៧៧៥ នាក់។

ប្រធានមន្ទីរ​អប់រំ យុវជន និង​កីឡា​ ខេត្តឧត្ដរមានជ័យ ខាងលើបានឱ្យដឹងទៀតថា ចំពោះសុខភាព គឺទាំងបេក្ខជន និងគណៈកម្មការមេប្រយោគ មានស្ថាពភាពល្អ និងដំណើរប្រឡងមានភាពរលូន ដោយពុំបេក្ខជនណាបានអ្នកធ្វើខុសវិន័យនៃការប្រឡងនោះទេ។

គួរបញ្ជាក់ថា ខេត្តឧត្ដរមានជ័យ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម័យប្រឡង ២៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តឧត្ដរមានជ័យ មានចំនួន ៦០ បន្ទប់ នៅ ៣ មណ្ឌលប្រឡង គឺ មណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ សម្រាប់បេក្ខជន ថ្នាក់វិទ្យាសាស្រ្ត ចំណែក មណ្ឌល វិទ្យាល័យ តេជោ សែន សំរោង និងមណ្ឌល បឋមសិក្សា សំរោង សម្រាប់បេក្ខជន ថ្នាក់ វិទ្យាសាស្រ្តសង្គម៕

អត្ថបទ៖ ច័ន្ទ ​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម