សុខភាព
ជំនឿមិនពិត ៥ យ៉ាង របស់ស្ត្រី អំពីការមករដូវ
ពេលមករដូវ ហាមញ៉ាំទឹកកក ឬកុំងូតទឹកត្រជាក់។ ប្រយោគនេះ មនុស្សស្រីតែងឮមកគ្រប់គ្នា ប៉ុន្តែមិនទាន់មានអ្នកណាដឹងថា ជំនឿនេះ ជាការពិតទាំងអស់នោះទេ។
កម្ពុជាថ្មី នឹងបកស្រាយលម្អិត ពីបញ្ហានេះឲ្យស្រីៗបានដឹង និងដើម្បីកុំឲ្យមានការយល់ច្រឡំដដែលៗទៀត។
១ កុំញ៉ាំអាហារត្រជាក់
ជឿថាស្រីៗគ្នាយើង ប្រាដកជាដឹងពីប្រយោគនេះរឿយៗ។ យើងផឹកទឹកត្រជាក់ ឬញ៉ាំរបស់ត្រជាក់ ដែលនឹងធ្វើឲ្យរដូវមកតិច។ ជាពិសេស វាក៏ធ្វើឲ្យមានការឈឺពោះថែមទៀតផង ។ ជាការពិត មូលហេតុនៃការឈឺពោះ អាចជាការកន្ត្រាក់នៃស្បូន មិនមែនមកពីការញ៉ាំអាហារត្រជាក់ តាមវិធីណាមួយនោះទេ ដូច្នេះសូមឈប់បារម្ភឬភ័យព្រួយ ពីបញ្ហានេះទៀត។គ្រាន់តែយើងញ៉ាំតិចតួច ក្នុងខណៈពេលមករដូវ។
២ កុំងូតទឹកត្រជាក់
នេះអាចស្រដៀងនឹងការហាមប្រាមអាហារត្រជាក់ ដូចអ្វីដែលបានរៀបរាប់ខាងលើ។ ជាការពិតដែលថា ក្នុងអំឡុងពេលនៃការមករដូវរបស់ស្ត្រី រាងកាយផ្លាស់ប្ដូរ។ មនុស្សមួយចំនួន អាចមានប្រព័ន្ធភាពស៊ាំទាប។ ការងូតទឹកត្រជាក់ អាចធ្វើឲ្យអ្នកឈឺ។ ប៉ុន្តែការពិត ពេលមករដូវ ស្រីៗអាចងូតទឹកត្រជាក់បានធម្មតា។
៣ មករដូវមិនហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ អំឡុងពេលមានរដូវ អាចបណ្ដាលឲ្យដួលសន្លប់។ ដោយសារតែរាងកាយខ្សោយ ដែលជំនឿនេះត្រូវបានចាត់ទុកថា ជាកំហុសម្ដងទៀត ព្រោះតាមពិតទៅយើងអាចធ្វើលំហាត់ប្រាណបាន។ នោះគឺដោយសារតែ នៅពេលយើងហាត់ប្រាណ រាងកាយបញ្ចេញអរម៉ូន endorphins ។ សារធាតុនេះជួយបន្ធូរអារម្មណ៍តានតឹង និងជួយកាត់បន្ថយការឈឺក្រពះផងដែរ។ ប៉ុន្តែត្រូវជ្រើសរើសសកម្មភាពស្រាលៗ ដូចជាហែលទឹក ឬធ្វើយូហ្គាផងដែរ។
៤ កុំផឹកទឹកដូង
បន្ថែមពីលើអាហារត្រជាក់ ត្រូវបានហាមឃាត់។ ទឹកដូងជាវត្ថុមួយផ្សេងទៀត ដែលត្រូវបានចាត់ថ្នាក់ជាវត្ថុហាមឃាត់ដែលមានមនុស្សជាច្រើនយល់ថា បើយើងញ៉ាំទឹកដូងពេលមានរដូវនោះ នឹងរក្សាឈាមមិនឲ្យហូរ វាក៏នាំឲ្យការមករដូវនៅខែក្រោយរបស់យឺតផងដែរ។
តាមពិត ទឹកដូងអាចញ៉ាំបានដូចធម្មតាគ្រប់គ្នា។ អាស្រ័យលើកម្រិតថ្នាំ និងការឆ្លើយតបទៅនឹងរាងកាយប្រែប្រួលរបស់មនុស្សផ្សេងគ្នា។ ព្រោះមិនមែនគ្រប់គ្នា ដែលផឹកទឹកដូង នឹងឈប់ហូរឈាមនោះទេ។ ដូច្នេះឈប់បារម្ភពីបញ្ហានេះទៅ។
យ៉ាងណាមិញ អ្វីដែលខុសឆ្គងនោះគឺថា នៅពេលដែលរដូវយឺតពេក ឬតិចពេក ក៏ចាប់ផ្ដើមប្រើថ្នាំបញ្ចុះឈាម ដែលគំនិតនេះ គឺជាគំនិតមិនល្អនោះទេ។ លើសពីនេះទៀត វាក៏មានគ្រោះថ្នាក់ដល់រាងកាយផងដែរ ។ ការមករដូវយឺត ឬតិចតួចពេក អាចបណ្តាលមកពីបញ្ហាសុខភាពរបស់យើងផ្ទាល់។
ប៉ុន្តែប្រសិនបើអ្នកព្រួយបារម្ភឬមិនស្រួល សូមពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ដំណោះស្រាយល្អបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ