សុខភាព
ចិត្តសាស្ត្រ៖ ហ៊ានឡើងជញ្ជីងថ្លឹងគីឡូញឹក ជួយឲ្យទម្ងន់ថេរ និងងាយស្រក
និយាយរឿងជញ្ជីង ស្រីៗប្រាកដជាដឹងច្បាស់ ព្រោះត្រូវឧស្សាហ៍តាមដានមើលគីឡូជាងប្រុសៗទៀត។ ការស្រាវជ្រាវបានបញ្ជាក់ថា អ្នកចូលចិត្តថ្លឹងទម្ងន់ញឹកញាប់ មានភាគរយរក្សាទម្ងន់ថេរ និងផែនការស្រកទម្ងន់មានប្រសិទ្ធភាព។
ការបញ្ជាក់នេះ ធ្វើឡើងដោយសាកលវិទ្យាល័យ Georgia សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមការងារស្រាវជ្រាវនៃសាកលវិទ្យាល័យនេះ បានតាមដានពិនិត្យលើយុវជនស្ម័គ្រចិត្តប្រមាណជាង ១០០ នាក់ អាយុចាប់ពី១៨ ឆ្នាំឡើង ដើម្បីដឹងពីទំនោររក្សាទម្ងន់របស់ពួកគេ។ អ្នកវិទ្យាសាស្រ្តបានតាមដានមើលយុវជនទាំងនោះចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ មក ជាអំឡុងពេលដែលប្រជាពលរដ្ឋនៅអាមេរិក មានឱកាសជួបជុំគ្រួសារ សាច់ញាតិ និងជារដូវជួបជុំមានកម្មវិធីហូបអាហារជុំគ្នាផង ដោយអ្នកស្រាវជ្រាវបានប្រាប់ពួកយុវជនឲ្យអនុវត្តនូវទម្លាប់រក្សាទម្ងន់តាមវិធីរៀងៗខ្លួនដែលពួកគេធ្លាប់ធ្វើកន្លងមក។
តាមការតាមដានខាងលើ អ្នកស្រាវជ្រាវកត់សម្គាល់លើវិធីរបស់យុវជនដែលមានទម្លាប់ឡើងថ្លឹងលើជញ្ជីងញឹកញាប់ ពួកគេមានអត្រាស្រកទម្ងន់ជាមធ្យម ០,១ គីឡូក្រាម មានន័យថា ពួកគេមានទម្ងន់នៅថេរ ផ្ទុយពីយុវជនដែលមិនមានទម្លាប់ឡើងថ្លឹង គឺទម្ងន់ពួកគេឡើងជាមធ្យម ២,២ គីឡូក្រាម ដែលនេះជាលទ្ធផល ក្រោយពួកគេចប់រដូវកាលកម្មវិធីជួបជុំគ្រួសារ។
លោកវេជ្ជបណ្ឌិត Jamie Cooper អ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមខាងលើ បញ្ជាក់ថា៖ “អ្នកឡើងថ្លឹងជញ្ជីងញឹកញាប់ ប្រៀបដូចជាការរម្លឹកខ្លួនឯងនូវអ្វីដែលគេនឹងធ្វើចំពោះរាងកាយរបស់គេ ដូចនេះហើយបានជាយុវជនដែលឧស្សាហ៍ឡើងថ្លឹងគីឡូ មានទំនោររក្សាទម្ងន់មានប្រសិទ្ធភាព ព្រោះដឹងព័ត៌មានទម្ងន់ច្បាស់ ពួកគេអាចអនុវត្តផែនការបានល្អ ដូចជាការកម្រិតលើចំណីអាហារជាដើម”។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត Michelle Vandellen ដែលជាអ្នកស្រាវជ្រាវម្នាក់ក្នុងក្រុមស្រាវជ្រាវខាងលើ និយាយថា៖ “ពេលយុវជនដឹងពីទម្ងន់គេច្បាស់ វាប្រៀបដូចចិត្តសាស្រ្តមួយ ព្រោះពួកយើងបានរកឃើញថា អាកប្បកិរិយាលើសកម្មភាពប្រចាំថ្ងៃពួកគេប្រុងប្រយ័ត្នខ្លាំងជាងយុវជនដែលពុំមានទម្លាប់ថ្លឹងទម្ងន់ ដូចនេះជួយឲ្យពួកគេអនុវត្តផែនការរក្សាទម្ងន់ និងសម្រកទម្ងន់មានប្រសិទ្ធភាព”។
ការឡើងទម្ងន់ខ្លាំង ឬឡើងគីឡូលឿន អាចវិវត្តទៅជាជំងឺធាត់ មានភាពប្រឈម ២ ដងនឹងកើតជំងឺទឹកនោមផ្អែម ហើយការសិក្សាមួយនៅប្រទេសអង់គ្លេសកន្លងមកបង្ហាញថា នៅរយៈពេល ៣០ ឆ្នាំ ចុងក្រោយនេះ អ្នកមានជំងឺធាត់ កើនឡើងពី ១០៥ លាននាក់ នៅឆ្នាំ១៩៧០ ទៅ ៦៥០ លាននាក់ ហើយនៅឆ្នាំ ២០១៦ ការកើនឡើងនេះ ពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងសុខភាពសាធារណៈ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មានសាច់យារធ្លាក់នៅដើមដៃ ចង្កេះ សាកវិធីសាស្ត្រហាត់ប្រាណនេះអាចជួយបាន
ចុចអាន៖ អ្នកចិត្តសាស្ត្រពន្យល់មូលហេតុ ដែលបណ្ដាលឲ្យគេងភ្ញាក់ភ័យស្លន់ស្លោទាំងកណ្ដាលយប់ និងវិធីបញ្ឈប់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល