Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​ជប៉ុន គ្រោង​រៀបចំ​ខួប​៣០​ឆ្នាំ នៃ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព PKO ឱ្យ​ក្លាយទៅជា​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​

បានផុស

នៅ

ការ​បញ្ជាក់​បែបនេះ បានធ្វើ​ឡើង​នៅក្នុង​ជំនួប​រវាង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ នេះ ខណៈដែល​សម្តេច​អនុញ្ញាតិ​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន ជួបពិភាក្សា​ការងារ​នៅ​ភូមិគ្រឹះ​ក្រុង​តាខ្មៅ​។

នៅក្នុង​ឱកាស​នោះ លោក Masahiro Mikami បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​លទ្ធផល នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន ដែល​ក្នុងនោះ មាន​លើ​វិស័យ​សុខាភិបាល ដែល​ជប៉ុន​បានផ្ដល់​វ៉ាក់សាំង Astrazeneca មកដល់​កម្ពុជា​ចំនួន​៣០​ម៉ឺន​ដូ​ស និង​ការត្រៀម​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជា​បន្តទៀត ដែល​នឹងត្រូវ​ចុះហត្ថលេខា​នៅពេល​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​ទៅ​នឹង​វិស័យ​ការពារជាតិ លោក Masahiro Mikami បាន​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា ឆ្នាំ​២០២២ គឺជា​ខួប ៣០​ឆ្នាំ នៃ​ប្រតិបត្តិ​ការរក្សា​សន្តិភាព​(PKO) ជប៉ុន​នឹង​ត្រៀម​បញ្ជូន​នាវា​ស្វ័យការពារ​ជើង​ទឹក​មក​ចុះចត​នៅ​កម្ពុជា ហើយក៏​នឹង​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។

ទាក់ទង​ទៅនឹង​វិស័យ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ ជាពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាស៊ាន លោក Masahiro Mikami បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា ជប៉ុន​បានផ្ដល់​រថយន្ត​មួយចំនួន​ជូន​ដល់​ក្រសួងការបរទេស និង​ផ្តល់នូវ​សម្ភារៈ​មួយចំនួន​ដែរ ហើយ​ជប៉ុន​ក៏​នឹង​ត្រៀម​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​លើ​ការ​គាំទ្រ​ដល់​កម្ពុជា ធ្វើយ៉ាងណា​ឲ្យ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នា​ពេល​ខាងមុខ​។ ជាមួយគ្នា​នោះ​ផងដែរ លោក Masahiro Mikami ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​លើ​ការ​គាំទ្រ​របស់​ជប៉ុន ធ្វើយ៉ាងណា​ជំរុញ​កំពង់ផែ​ក្រុងព្រះសីហនុ ឲ្យ​ទៅជា​កំពង់ផែ​ស្នូល​របស់​កម្ពុជា​។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុ​ជានា​រយៈពេល​កន្លងមក ជាពិសេស​ថ្មីៗ​នេះ ដែល​បាន​ជួយ​លើ​ការ​ផ្ដល់​វ៉ាក់សាំង​កូ​វីដ​១៩ មកដល់​កម្ពុជា និង​ជំនួយ​ដទៃទៀត​ជា​បរិក្ខា​ផ្សេងៗ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។ សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ការផ្ដល់​ជា​រថយន្ត ការផ្ដល់​ជា​សម្ភារៈ កិច្ចសហប្រតិបត្តិការ​ក៏ដូចជា​ការគាំទ្រ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​អាស៊ាន​នាពេលខាងមុខ​។

ចំពោះ​ការ​អញ្ជើញលោក ហ៊ុន ម៉ា​ណែ​ត ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន និង​ការចូល​ចត​នូវ​នាវា​ស្វ័យការពារ​ជើង​ទឹក​នៅ​កម្ពុជា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានប្រកាស​ស្វាគមន៍ និង​បាន​បញ្ជាក់ថា ក្នុង​ខួប​៣០​ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) នៅ​ឆ្នាំ​២០២២ ខាងមុខនេះ យើង​គប្បី​ណា​ធ្វើ​ខួប​នេះ ឱ្យ​ក្លាយទៅជា​ការពង្រឹង ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការពារជាតិ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម