ព័ត៌មានជាតិ
មិននឹកស្មានថា វ៉ាក់សាំង Pfizer ត្រូវការរក្សានៅសីតុណ្ហភាពត្រជាក់ខ្លាំងដល់ម៉្លឹង
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល មានប្រសាសន៍ថា វ៉ាក់សាំងនេះនឹងត្រូវដឹកទៅទុកនៅឃ្លាំងកណ្ដាលទាំងអស់ ដោយសារវ៉ាក់សាំងនេះត្រូវការស៊ីតុណ្ហភាពត្រជាក់ខ្លាំង ដក ៨០អង្សាសេ។
លោកស្រី យក់ សម្បត្តិ ថ្លែងបែបនេះ នៅក្នុងការទទួលវ៉ាក់សាំង Pfizer ចំនួន ១ ៥៦៧ ៥៣០ លានដូសទៀត ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី លើកទី ២ នឹងមកដល់ កម្ពុជា នៅរាត្រីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ នេះ។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ មានប្រសាសន៍ថា ការរៀបចំទុកដាក់ត្រូវប្រយ័ត្នប្រយែង ហើយក្រុមបច្ចេកទេសនឹងមកពិនិត្យ ហើយធ្វើការងារនេះឱ្យបានចប់សព្វគ្រប់នៅយប់នេះតែម្ដង អាច១យប់ទល់ភ្លឺ ដោយសារការទុកដាក់វ៉ាក់សាំងនេះត្រូវការប្រយ័ត្នប្រយែង បច្ចេកទេសខ្ពស់។
រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ខាងលើ បានបញ្ជាក់ថា ខាងជំនាញការយូនីសេហ្វ និងមន្ត្រីសុខាភិបាលនឹងធ្វើការងារនេះ ឱ្យបានចប់សព្វគ្រប់ ដោយត្រូវរក្សាគុណភាពវ៉ាក់សាំងតាមបច្ចេកទេសដែលកំណត់ដោយក្រុមហ៊ុន Pfizer។
លោកស្រី យក់ សម្បត្តិ បានអះអាងថា កម្ពុជាមានទូរក្សាវ៉ាក់សាំង Pfizer នេះ គ្រប់គ្រាន់ ដែលទូអាចរក្សាសីតុណ្ហភាពត្រជាក់រហូតដល់ ដក ៩០ អង្សាសេ។
គួររំលឹកថា រដ្ឋាភិបាលអូស្ត្រាលីផ្តល់ផ្តល់វ៉ាក់សាំង Pfizer ចំនួន ២,៣៥ លានដូសដល់រាជរដ្ឋាភិបាលកម្ពុជាដែលវ៉ាក់សាំងទាំងនេះផ្តល់ជាពីរលើកគឺ លើកទី១ បានដឹកមកដល់កម្ពុជាកាលពីយយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ចំនួន ៧៨៣ ០០០ ដូស ដោយអញ្ជើញទៅទទួលដោយផ្ទាល់ពីប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះ គឺជាកាយវិការដ៏ប្រពៃ របស់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្ត្រាលី ចំពោះប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល នៅក្នុងបុព្វហេតុប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសនៅពេលដែលកម្ពុជា កំពុងតែព្យាយាមសម្រប និងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យ៉ាងច្បាស់ថា មានតែវ៉ាក់សាំងទេ ទើបអាចយកឈ្នះជំងឺនេះ។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់