នយោបាយ
ក្រុមអតីតនិស្សិតថ្នាក់បណ្ឌិតបញ្ចប់ការសិក្សានៅក្រៅប្រទេសទាមទារឱ្យ សម រង្ស៊ី សុំទោសជាសាធារណៈ
អតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសមួយក្រុម បានទាមទារឱ្យទណ្ឌិត សម រង្ស៊ី ធ្វើការសុំទោសជាសាធារណៈ ចំពោះអ្វីដែលបានលើកឡើងដោយគ្មានភស្តុតាង បែបបណ្តុះបង្អាប់គុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជា នេះបើយោងតាមលិខិតចំហ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។
លិខិតចំហរបស់អតីតនិស្សិតថ្នាក់បណ្ឌិត បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។ លិខិតចំហដែលឈ្មោះ និងចុះហត្ថលេខាផងដែរនោះបានបញ្ជាក់ថា “ការថ្លែងជាសាធារណៈរបស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យើងខ្ញុំដែលបានជម្នះរាល់ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ លើសពីនេះ ការថ្លែងបែបនេះ ពិតជាបានប៉ះពាល់ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ដែលយើងខ្ញុំបានសិក្សាក្រេបយកចំណេះដឹងផងដែរ”។
ជាមួយគ្នានេះ អតីតនិស្សិតថ្នាក់បណ្ឌិតដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេសទាំងអស់ បានស្នើសុំឲ្យទណ្ឌិត សម រង្ស៊ី ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ចំពោះការលើកឡើងដែលគ្មានភស្តុតាង និងទំនួលខុសត្រូវពីគុណភាពអប់រំដែលពួកគេទទួលបាននៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាពដល់អ្នកដឹកនាំជំនាន់ក្រោយ។ ពួកគេក៏បានប្រកាសគាំទ្រចំពោះសារលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើងនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកប្រតិកម្មជាមួយទណ្ឌិត សម រង្ស៊ី ផងដែរ។
ទាក់ទងសញ្ញាបត្រនៅក្រៅប្រទេសនេះ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ធ្លាប់បានអះអាងថា សាលាបានកំណត់លក្ខខណ្ឌស្មើគ្នា សម្រាប់និស្សិតទាំងអស់ដែលចូលរៀនក្នុងសាលារបស់ខ្លួន មិនថា និស្សិតជាតិសាសន៍សហរដ្ឋអាមេរិក ឬនិស្សិតមកពីប្រទេសផ្សេងៗឡើយ។
គេហទំព័រសាលា West Point (westpoint.edu) បានបញ្ជាក់ថា West Point ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យផ្តល់ជូនបរិញ្ញាបត្រដ៏ល្អបំផុតនៅសហរដ្ឋអាមេរិក។ ការអប់រំផ្នែកសីលធម៌ និងវិន័យត្រូវបានសង្កត់ធ្ងន់នៅទីនេះ រួមបញ្ចូលទាំងការបម្រើ ប្រទេសជាតិដោយមិនគិតពីខ្លួនឯង។ បទពិសោធន៍សិក្សារយៈពេល៤ឆ្នាំរបស់និស្សិតនាយទាហានបរទេសនៅទីនេះគឺដូចគ្នាទៅនឹងនិស្សិតនាយទាហាន របស់សហរដ្ឋអាមេរិកដែរ។
ការដាក់ពាក្យចូលរៀននៅ West Point ត្រូវចំណាយពេលច្រើនជាងការដាក់ពាក្យទៅមហាវិទ្យាល័យផ្សេងទៀត និងមានលក្ខខណ្ឌច្រើន។ ដំណើរការដាក់ពាក្យ នៃនិស្សិតនាយទាហានបរទេស គឺចាំបាច់ដូចគ្នានឹងពលរដ្ឋអាមេរិកដែរ។
និស្សិតដែលអាចចូលរៀននៅសាលា West Point ដាច់ខាតត្រូវមានលក្ខខណ្ឌដូចជា ការប្រឡងប្រកួតប្រជែងតាមរយៈការវាស់ស្ទង់សមត្ថភាព ចំណេះដឹងទូទៅ និងការប្រឡងគណិតវិទ្យា (SAT/ACT) ចំណែកនិស្សិតបរទេសត្រូវបង្ហាញសមត្ថភាពពីកម្រិតភាសាអង់គ្លេសរបស់ខ្លួន តាមរយៈការប្រឡង TOEFL (Test of English as Foreign Language) ចំណែកនិស្សិតនាយទាហានទាំងបរទេស និងអាមេរិក ត្រូវប្រឡងកាយសម្បទានដូចគ្នា ក្រៅពីនោះមានការប្រឡងមួយចំនួនទៀត ទើបអាចចូលសិក្សានៅទីនោះបាន។
នៅក្នុងឆ្នាំ១៩៩៥ ឆ្នាំដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលសិក្សាថ្នាក់អនុបណ្ឌិតនៅទីនោះ បើទោះបីនៅពេលនោះសាលា West Point បានប្រកាសជ្រើសរើសនិស្សិតបរទេសចំនួន១០នាក់ក្នុងមួយឆ្នាំ ប៉ុន្តែការប្រឡងជ្រើសរើសពេលនោះមាននិស្សិតតែ៧នាក់ប៉ុណ្ណោះ ដែលមានសមត្ថភាពបំពេញគ្រប់លក្ខខណ្ឌឆ្លងកាត់ការប្រឡងនេះដោយជោគជ័យ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ១៩៩៩ នេះបើយោងតាមការបញ្ជាក់ពីលោក ហ៊ុន ម៉ាណែត ប្រាប់សារព័ត៌មានកន្លងមក។
ការបង្ហាញនៅលើគេហទំព័រសាលា West Point ក៏មិនខុសអំពីការបកស្រាយរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានោះដែរ។ អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក បានបញ្ជាក់ថា ជនទាំងឡាយ ដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។
លោកស្រីបានអួតអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិកដោយបញ្ជាក់ថា គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារតែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីពនាពេលអនាគត៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៣ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ