Connect with us

ព័ត៌មានជាតិ

មាន​១៤០​បណ្តឹង ត្រូវ​បានដាក់​ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​

បានផុស

នៅ

ភ្នំពេញ​ ៖ គិត​ត្រឹម​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង នៅ​ទូទាំងប្រទេស​បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​១៤០​បណ្តឹង ក្នុងនោះ​ភាគ​ច​ច្រើន ប្តឹង​ដោយ​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅថ្ងៃនេះ​។

ក្នុងចំណោម​បណ្តឹង​ទាំងនោះ នៅ​ថ្នាក់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ បានទទួល​ចំនួន​១៣៨ បណ្តឹង និង​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​បណ្តឹង​ចំនួន​២ បណ្តឹង ហើយ​ក្នុងចំណោម​បណ្តឹង​ទាំង​១៣៨ ដែល​មាននៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​បណ្តឹង​ចំនួន​៧៣ បាន​ប្តឹង​បន្ត​ទៅ​ថ្នាក់ គ​.​ជ​.​ប ។ ដូច្នេះ​ធ្វើ​ឲ្យ​បណ្តឹង​នៅ​ថ្នាក់ គ​.​ជ​.​ប សរុប​មាន​បណ្តឹង​ចំនួន​៧៥ បណ្តឹង​។

បើតាម គ​.​ជ​.​ប បញ្ជាក់ថា ពាក្យបណ្តឹង​នៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន​១៣៨ បណ្តឹង​នោះ ជា​បណ្តឹងតវ៉ា​មាន​ចំនួន​២​បណ្តឹង និង​បណ្តឹង​ជំទាស់​ចំនួន​១៣៦​បណ្តឹង ហើយ​បណ្តឹង​ទាំងនោះ មកពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​១១១ បណ្តឹង​, ប្រជាពលរដ្ឋ ចំនួន​២៦ បណ្តឹង និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​១ បណ្តឹង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​លទ្ធផល​នៃ​ការដោះស្រាយ​ពាក្យបណ្តឹង​ទាំងនោះ​គឺ សម្រេច​យល់ព្រម​តាម​ពាក្យបណ្តឹង​ចំនួន​៥ បណ្តឹង​, សម្រេច​បដិសេធ​ពាក្យ​បណ្តឹង​ចំនួន​១៣០ បណ្តឹង​, ចារ​បដិសេធ​ពាក្យបណ្តឹង ចំនួន​៣​បណ្តឹង ដោយសារ​ពាក្យបណ្តឹង​ទាំងនោះ មិន​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង ឬ​ថ្លស់​សិទ្ធិ ឬ​ពាក្យបណ្តឹង​មិនមាន​បញ្ជាក់​ព័ត៌មាន​គ្រប់គ្រាន់​។

ចំពោះ​ពាក្យបណ្តឹង​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​ចំនួន​សរុប​៧៥​បណ្តឹង​នោះ មាន​ប្តឹង​ផ្តន្ទាទោស​ចំនួន ២ បណ្តឹង និង​ប្តឹង​បន្ត​ពី​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន​៧៣​បណ្តឹង ជា​បណ្តឹង​មកពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​៦៥​បណ្តឹង និង​ប្រជាពលរដ្ឋ​ចំនួន​១០​បណ្តឹង​។ ចំពោះ​ពាក្យបណ្តឹង​ទាំងអស់នេះ គ​.​ជ​.​ប កំពុង​ត្រួតពិនិត្យ និង​សម្រេច​ទៅតាម​ប្រភេទ​នៃ​បណ្តឹង​នីមួយៗ​។​
​បើតាម គ​.​ជ​.​ប ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង​ក្នុងដំណាក់កាល នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​មាន​៣​ដំណាក់កាល គឺ​ទី​១, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ ក្រុមប្រឹក្សាឃុំ សង្កាត់ មាន​រយៈពេល​៥​ថ្ងៃ យ៉ាងយូរ និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល​៣​ថ្ងៃ​យ៉ាងយូរ​។ ទី​២, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ គ​.​ជ​.​ប មាន​រយៈពេល​៥​ថ្ងៃ យ៉ាងយូរ និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល​៥​ថ្ងៃ យ៉ាងយូរ​។ ទី​៣, ការដាក់ ការទទួល​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ មាន​រយៈពេល​៥​ថ្ងៃ យ៉ាងយូរ និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល​១០​ថ្ងៃ យ៉ាងយូរ។

សូមបញ្ជាក់ថា តាម​ប្រតិទិន​ការងារ​របស់ គ​.​ជ​.​ប ការដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង និង​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង រួម​នឹង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​នៅ​ថ្នាក់ គ​.​ជ​.​ប នឹង​បញ្ចប់​ត្រឹម​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៦ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ៥២ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៤ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម