ព័ត៌មានជាតិ
មន្ត្រីជំនាញប្រាប់ឱ្យអ្នកនេសាទចូលរួមអភិរក្សត្រីប៉ាស៊ីអ៊ីជាប្រភេទត្រីងាយរងគ្រោះ និងជិតផុតពូជ
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានអំពាវនាវឲ្យអ្នកនេសាទចូលរួមអភិរក្សត្រីប៉ាស៊ីអ៊ីជាប្រភេទត្រីកម្រងាយរងគ្រោះ និងជិតផុតពូជ ឱ្យសម្បូរឡើងវិញ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកទុំ នីរ៉ូ មានប្រសាសន៍បញ្ជាក់ថា ត្រីប៉ាស៊ីអ៊ីនៅខេត្តស្ទឹងត្រែង មានចរាចរណ៍ចុះឡើងពីររដូវកាល ត្រូវបានគេមើលឃើញថា មានការថយចុះគួរឲ្យព្រួយបារម្ភ ហើយមានកត្តាជាច្រើន ពាក់ព័ន្ធនឹងកត្តាធម្មជាតិ របបទឹកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការប្រែប្រួលជាច្រើន ទាក់ទងនឹងកត្តាមនុស្សធ្វើឲ្យអ្នកនេសាទកើនឡើងតាមចាប់យកនូវប្រភេទត្រីដ៏កម្រនេះ។

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា ប្រភេទត្រីប៉ាស៊ីអ៊ីនេះ ធ្វើឲ្យមានការល្បីខ្ទរនៅទូទាំងប្រទេស ធ្វើឱ្យមានតម្លៃកើនឡើងខ្ពស់ តម្លៃប៉ុន្មានក៏ដោយក៏គេចង់ទិញភ្លករសជាតិ នេះជាការដាក់សម្ពាធខ្លាំងទៅលើត្រីប៉ាស៊ីអ៊ីនៅខេត្តស្ទឹងត្រែង។
លោកប្រធានមន្ទីរបន្តថា ក្នុងរយៈពេលមួយឆ្នាំពីរឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា វត្តមានរបស់វាមានតិចមែនទែន យើងពិនិត្យមើលទៅការធ្វើចរាចរណ៍ឆ្លងដែន។

ព្រោះត្រីប៉ាស៊ីអ៊ីនេះ រស់នៅឡាវផង និងនៅកម្ពុជាផងការធ្វើចរាចរណ៍ឆ្លងដែនបម្លាស់ទីរបស់វាមានឧបសគ្គជាច្រើននៅផ្នែកខាងលើៗ អញ្ចឹងវាពុំសូវមានវត្តមានច្រើនប៉ុន្មានទេនៅទឹកដីខ្មែរយើងហ្នឹង។
លោកបញ្ជាក់បន្ថែមថា វាមានពីរររដូវកាលក្នុងចុងខែ ៥ខែ ៦ និងខែ៧ វត្តមានវាជាកូនតូចៗចំទង់ៗទេ អញ្ចឹងអ្នកនេសាទចាប់បានកម្រចាប់ធំណាស់ ខែ ៦ និងខែ ៧ហ្នឹង។ដោយឡែកខែ១១ខែ ១២ និងខែ១ខែ២អីនេះ វត្តមានរបស់វាធំៗមានអាជំទង់ មានអាមួយគីឡូពីរគីឡូជាដើម។ ជាដំណាក់កាលដែលវាធំធាត់ហើយនឹងក្នុងខែ១១-១២អីហ្នឹង ហើយក៏ឋិតនៅក្នុងរយៈពេលទឹកវាស្រក ត្រីវាចុះមកស៊ីចំណី ពពួកស្លែ នៅបាតទន្លេជាដើម។

លោកបន្តថា ត្រីប៉ាស៊ីអ៊ីគ្មានតម្លៃជាក់លាក់ទេ តម្លៃសឹងឋិតថេរនៅលើមាត់អ្នកលក់បើឃើញថាត្រីប៉ាស៊ីអ៊ី មានទំហំធំទៅគាត់លក់ ១៥ម៉ឺន ទៅ ២០ម៉ឺនទៅឬក៏ ៣០ ម៉ឺនអីទៅ ទៅតាមតម្រូវការអតិថិជន ដែលគេកម្មង់ឬគេទៅទិញ ហើយបើមានតម្រូវការខ្លាំង 40 ម៉ឺនអីជាដើម។
រីឯតម្លៃជាក់លាក់ អត់មានតម្លៃជាក់លាក់ទេ តម្លៃនេះយើងទទួលស្គាល់ថាមិនមែនជាតម្លៃសម្រាប់ពលរដ្ឋទូទៅទេ ព្រោះមួយគីឡូ ២០ម៉ឺន ៣០ម៉ឺន៤០ម៉ឺននេះ អ្នកដែលធនធានតិចតួចមិនអាចមានលទ្ធភាពទិញទេ សម្រាប់ក្រុមគ្រួសារដែលមានធនធានសំបូរហូរហៀរទើបគាត់មានលទ្ធភាពទិញ។

ចុងក្រោយលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងសូមអំពាវនាវនិងអង្វរដោយទទូចជាពិសេសពុកម៉ែប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទខ្លួនឯងតែម្ដង សុំមេត្តាកុំប្រើឧបករណ៍នេសាទដោយខុសច្បាប់។
ទន្ទឹមនឹងនិងនេះ សូមចូលរួមជាមួយនិងមន្ត្រីខណ្ឌរដ្ឋបាលជលផល ក្នុងការថែរក្សាការពារ នូវធនធានជលផលដ៏កម្រររបស់យើង នាពេលបច្ចុប្បន្ននេះ ធ្វើម៉េចឲ្យវាមានវត្តមានបន្តទៅទៀតដើម្បីកូនចៅយើងជំនាន់ក្រោយ៕
អត្ថបទ៖ ងិន លីម

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង