ព័ត៌មានជាតិ
គ្រាន់តែរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងទិញវ៉ាក់សាំង សប្បុរសជនជាច្រើនបានធ្វើវិភាគទាន
លោក សុខ ឥសាន មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ថា “គ្រាន់តែរាជរដ្ឋាភិបាលកម្ពុជាមានគម្រោងទិញវ៉ាក់សាំងសម្រាប់ចាក់ការពារកូវីដ១៩ មានសប្បុរសជនជាច្រើនបានធ្វើវិភាគ ទានថវិកាផ្ទាល់ខ្លួនជួយរាជរដ្ឋាភិបាល”។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០នេះ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានចំនួនជាង១៨ លានដុល្លារអាមេរិកហើយ។ ក្នុងនោះ ភាគច្រើនបានមកពីឧកញ៉ាល្បីៗនៅកម្ពុជា។
នៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី០៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សប្បុរសជនដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាល អាចចូលតាមប្រភពចំនួនពីររួមមាន៖ ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរសព្ទ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និងតាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។
ជាជំហានដំបូងរាជរដ្ឋាភិបាលបានត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលកម្ពុជាមានប្រជាជន១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។
បើតាមបញ្ជីរាយឈ្មោះសប្បុរសជនចូលរួមបរិច្ចាគថវិកា ឧកញ៉ាល្បីៗ ដែលបានចូលរួមថវិកា មានដូចជា ១. អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុន បុរីពិភពថ្មី បានបរិច្ចាគថវិកា ៣លានដុល្លារ។ ២. អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ក៏បានបរិច្ចាគថវិកា ៣លានដុល្លារ។ ៣. អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បរិច្ចាគថវិកា ៣លានដុល្លារដុល្លា។ ៤. ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានបរិច្ចាគថវិកា ៣លានដុល្លារដុល្លារ។៥. ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត្រា បរិច្ចាគថវិកា ១លានដុល្លារ។ ៦.ឧកញ៉ា ហេង សុទ្ធី និងលោកជំទាវបរិច្ចាគថវិកា១លានដុល្លារ។ ៧-ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ