Connect with us

សន្តិសុខសង្គម

ទាន់ស្រវឹងបបួលក្មេងស្រីអាយុ ១៤ ឆ្នាំទៅដើរលេង រួចហួសទៅផ្ទះសំណាក់រំលោភបានសម្រេច

បានផុស

នៅ

នារីជាអ្នករត់តុម្នាក់ ត្រូវចុងភៅដែលធ្វើការនៅភោជនីយដ្ឋានជាមួយគ្នាហើយបបួលនាំទៅដើរលេង​បែរជាដឹកចូលផ្ទះសំណាក់ចាប់រំលោភរហូតបានសម្រេច កាលពី​យប់​ថ្ងៃទី ​១៧ ខែធ្នូ ឆ្នាំ​ ២០២១ នៅផ្ទះ​សំណាក់​មួយកន្លែង​ភូមិ​អង្គ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​ល្ងាច​ថ្ងៃទី ​២៨ ខែ​ឆ្នាំ​ដដែល​ ទើប​បែក​រឿង​ដល់​ម្តាយ​នាំទៅ​ដាក់ពាក្យ​បណ្តឹង​សុំឱ្យ​សមត្ថកិច្ច​ជួយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនសង្ស័យ​ឈ្មោះ​ សុខ ណាក់ ភេទ​ប្រុស ​អាយុ​ ៣៥ ​ឆ្នាំ មុខរបរ​ចុងភៅ នៅ​ភោជនីយដ្ឋាន​ដាយ​មិន​ស្តា។ ចំណែក​ជនរងគ្រោះ អាយុ ​១៤ ​ឆ្នាំ មុខរបរ​រត់​តុ នៅ​ហាង​ជាមួយ​ជនសង្ស័យ ស្នាក់នៅ​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​ទើប​និង​ចូល​ធ្វើការបាន ​១២ ​ថ្ងៃ។

​តាម​សម្តី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​យប់​កើត​ហេតុ​ពេល​ស្បើយ​ភ្ញៀវ​ចូល​ផឹកស៊ី​រូបនាង​ និង​មិត្តភ័ក្ដិ​ធ្វើការ​ជាមួយគ្នា​ បាន​បបួលគ្នា​ផឹកស៊ី​នៅក្នុង​ហាង​រួមទាំង​ចុងភៅ​ម្នាក់​ដែរ ពេលដែល​ផឹកស៊ី​ស្រវឹង​បុរស​ជា​ចុងភៅ​ក៏​បបួល​នាំ​នាង​ទៅ​ដើ​រ​លេង​ពេលនោះ​ នាង​ក៏​ព្រមទៅ​ជាមួយ​ទាំង​កំពុង​ស្រវឹង​ខ្លាំង។ ជនរងគ្រោះ​បន្តថា លុះ​ព្រឹក​ភ្ញាក់​ដឹងខ្លួន​ឡើង​ស្រាប់តែ​ខ្លួន​ដេក​នៅក្នុង​ផ្ទះ​សំណាង​ ដោយ​ត្រូវ​បុរស​ជា​ចុងភៅ​រំលោភ​បានសម្រេច​បាត់ទៅ​ហើយ​។

​តាម​សម្តី​ម្តាយ​ជនរងគ្រោះ​បានឱ្យដឹងថា មួយ​រយៈក្រោយ​នោះ​ គាត់​សង្កេត​ឃើ​ញ​កូន​របស់គាត់​មិន​អា​ការៈមិន​មាត់ក ​និង​មាន​ស្នាម​ជាប់​ខ្លួន​ទៀត ​ទើប​ជជីក​សួរនាំ​រហូត​កូន​របស់គាត់​រៀបរាប់​ដំណើ​រ​រឿង ក៏​នាំមក​ប៉ុស្តិ៍នគរបាល​ដើម្បី​សុំ​ការអន្តរាគមន៍​តែម្តង​៕​

អត្ថបទ៖​ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា២ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តុលាការ​រុស្សី​កាត់​​ទោស​បុរស​អង់គ្លេស​​ដាក់គុក​១៩​​ឆ្នាំ​​ពី​បទប្រយុទ្ធឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម