Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រកាស​ បើក​បវេសន​កាល​ ឆ្នាំសិក្សាថ្មី​ នៅថ្ងៃទី ១០ ខែមករា​ ខាងមុខ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២១-២០២២ នៅថ្ងៃទី ១០ ខែមករាឆ្នាំ២០២២ខាងមុខនេះ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូនេះថា ក្រសួងនឹងបើកបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ ២០២១-២០២២ នៅថ្ងៃទី ១០ខែមករាឆ្នាំ ២០២២ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ: គ្រប់កម្រិតថ្នាក់ គឺពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡាបានបិទបញ្ចប់ឆ្នាំសិក្សា ២០២០-២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។

ក្រសួងបានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់ កុមារដែលមានអាយុ ៦ឆ្នាំ ឬ ៧០ខែ យ៉ាងតិច (គិតត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) និងកុមារដែលបានបោះបង់ចោលការសិក្សា ដោយសារផលប៉ះពាល់នៃជំងឺកូដ-១៩ ក្រោមការសហការ និងគាំទ្រពីគណៈកម្មការទ្រទ្រង់គ្រប់គ្រងគ្រឹះស្ថានសិក្សាអាជ្ញាធរដែនដី សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស។

ជាមួយគ្នានេះដែរ គណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រួតថ្នាក់ បោះបង់ ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មីផងដែរ។

គួរបញ្ជាក់ថា ដោយសារជំងឺកូវីដ១៩ បានធ្វើឱ្យប្រទេសកម្ពុជាបិទសាលាជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសាលារៀន។

ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាមានការធ្លាក់ចុះជាបន្តបន្ទាប់ដែលធ្វើឱ្យរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសនិងសេដ្ឋកិច្ចឡើងវិញ និងបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ ព្រមទាំងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលមានបេក្ខជនចូលរួមប្រឡងជាង ១១ម៉ឺននាក់ ទទួលបានដោយជោគជ័យដោយមិនមានបេក្ខជន ឬបុគ្គលិកអប់រំណាម្នាក់មានឆ្លងជំងឺកូវីដ១៩ នៅក្នុងដំណើរការប្រឡងរយៈពេល២ថ្ងៃកន្លងទៅនេះទេ។

យ៉ាងណាក៏ដោយគេមិនដឹងថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២នេះ នឹងមានការរៀបចំពិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំយ៉ាងណានោះទេ ឬមួយបន្តឱ្យសាលានីមួយៗ ធ្វើលក្ខណៈទ្រង់ទ្រាយតូចៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី អូមីក្រុង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម