នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច មានពន្លឺរួបរួមគ្នាឡើងវិញ?
គណបក្សហ៊្វុនស៊ិនប៉ិច ស្វាគមន៍ចំពោះអតីតថ្នាក់ដឹកនាំ និងឥស្សរជនរបស់គណបក្ស ដែលមិនសប្បាយចិត្ត និងមានគំនិតខ្វែងគ្នាកន្លងមក វិលមករួបរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ឡើងវិញ ដើម្បីត្រៀមចូលរួមការបោះឆ្នោត នាពេលខាងមុខ។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣០ ខែធ្នូនេះថា អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច គឺលោក ប៉ោ ប៊ុនស្រ៊ឺ កាលពីពេលថ្មីៗនេះ បានទៅក្រាបថ្វាយបង្គំ និងបង្ហាញការគាំទ្រព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដើម្បីដង្ហែព្រះអង្គម្ចាស់ធ្វើជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។ ការបង្ហាញការគាំទ្រនេះ គឺដើម្បីតបស្នងនូវព្រះគុណូបការៈ របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានផ្ដល់ជូនលោក ប៉ោ ប៊ុនស្រ៊ឺ និងចង់បង្ហាញស្វាមីភក្រ្ដ ចំពោះព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/06.webp)
លោក ញឿន រ៉ាដែន បានឲ្យដឹងថា «ហើយឯកឧត្ដម (ប៉ោ ប៊ុនស្រ៊ឺ) បានបោះបង់នូវការខ្វែងគំនិតគ្នាមួយចំនួន ដើម្បីបញ្ចប់ (បញ្ហា) ហើយជាពិសេសថ្វាយបង្គំលោក (ព្រះអង្គម្ចាស់ ចក្រាវុធ) ដង្ហែជាព្រះប្រធានហ្នឹង រហូតដល់អស់ជីវិតតែម្ដង នេះគឺជាសញ្ញាណមួយ ដែលយើងគិតថា ពីមុនមកគឺគាត់តែងតែមិនយល់ចិត្ត ឥឡូវគាត់បានយល់ចិត្ត បានដឹងអំពីព្រះរាជបំណង របស់សម្ដេចក្រុមព្រះ ដែលលោកសព្វព្រះទ័យ ប្រទានគណបក្សហ៊្វុនស៊ិនប៉ិច មកឲ្យបុត្រលោក»។
អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិចដដែល បានបញ្ជាក់ទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាន់នូវគោលជំហរការរួបរួម និងសាមគ្គី ដែលស្របទៅតាមបាវចនា របស់គណបក្ស គឺរួបរួមដើម្បីផ្សះផ្សាជាតិ ជាពិសេសបញ្ហាផ្ទៃក្នុងគណបក្ស។ ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច ក៏ស្វាគមន៍ឥស្សរជន និងអតីតថ្នាក់ដឹកនាំគណបក្ស ដែលកន្លងមកមិនសប្បាយចិត្ត ឬក៏មានគំនិតខ្វែងគ្នា មករួបរួមគ្នាឡើងវិញ ដើម្បីត្រៀមខ្លួនសម្រាប់ការបោះឆ្នោត នាពេលខាងមុខ។
ចំណែកឯការិយាល័យ អ្នកនាំពាក្យគណៈកម្មាធិការនាយក ដែលជាក្រុមម្ខាងទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចេញសេចក្ដីថ្លែងការណ៍ ដោយបានបញ្ជាក់ថា «គណៈកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច មានសេចក្ដីសោមនស្ស និងស្វាគមន៍ដ៏កក់ក្ដៅ ចំពោះថ្នាក់ដឹកនាំគ្រប់ឋានុក្រម នៃគណបក្ស ដើម្បីរួបរួមគ្នា សាមគ្គីជាធ្លុងមួយ ពង្រឹង និងពង្រីកគណបក្ស ដើម្បីរួមចំណែកកសាង និងការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ដោយគ្មានលក្ខខណ្ឌ»។
ជាមួយគ្នានេះការិយាល័យ អ្នកនាំពាក្យគណៈកម្មាធិការនាយក ដែលជាក្រុមម្ខាងទៀត នៃគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អាចក្លាយជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅពេលដែលព្រះអង្គម្ចាស់ បានបំពេញគ្រប់លក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ លក្ខន្តិកៈគណបក្សហ៊្វុនស៊ិនប៉ិច។ ត្រង់ចំណុចនេះ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ករណីនេះ គឺគណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំចាត់ចែងតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅមានព្រះជន្មមកម្លេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច