Connect with us

ជីវិតកម្សាន្ដ

ត្បិតវ័យជ្រេបន្តិចតែ សុខ ស្រីម៉ុច នៅរក្សាសម្រស់ស្អាតដូចដើម​

បានផុស

នៅ

ស្របពេល​អាជីព​សិល្ប​:​ហាក់​មានសង្ឃឹម​ឡើងវិញ​បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយ​:​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​-១៩​នោះ​ តារា​សម្តែង​ស្រី​កញ្ញា​ សុខ ​ស្រីម៉ុ​ច ពេលនេះ​ឃើញថា ​នាង​ក៏​កាន់តែ​ប្រែ​រួប​សម្ផស្ស​ខ្លាំង​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ​កត់សម្គាល់ឃើញ​ដែរ​ថា ​តារា​ស្រី​កញ្ញា សុខ ស្រីម៉ុច បច្ចុប្បន្ន​គឺមាន​ការប្រែប្រួល​ខ្លាំង​ទាំង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​និងភាពហ៊ឺហាប្រើប្រាស់របស់មានតម្លៃថ្លៃៗ មិនចាញ់តារាស្រីឯទៀតនោះ ទេ​។ មិន​តែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែ​មានភាពសិចស៊ីស្រស់​ស្អាត​ខ្លាំង​ជាង​មុន​ទៀតផង​។​ការរក្សាបានទីផ្សារសិល្បៈនាពេលនេះ ក៏ត្រូវទស្សនិកជនមួយចំនួនយល់​ថា ​នាង​នូវតែ​អាច​ក្តាប់​បាន​ឱកាស​ចេញ​កើប​លុយ​ដើម្បី​តម្រូវ​ជីវភាព​និង​ភាព​ហ៊ឺហា​ប្រចាំថ្ងៃ​។

តារាសម្តែងកញ្ញា សុខ ស្រីម៉ុច​ ថ្លែង​បញ្ជាក់ឲ្យ​ដឹងថា ចំពោះ​អាជីព​សិល្បៈ​បច្ចុប្បន្ន​បានចាប់ផ្តើម​ដំ ណើ​រ​ការល្អ​ឡើងវិញ​ហើយ ​គ្រាន់តែ​ពេលខ្លះ​នាង​ហាក់​រៀងរយាល​បន្តិច​ ដោយសារ​ជាប់រវល់​ការ​ងារ​ផ្ទាល់ខ្លួន​ខាង​ក្រៅ​ដូចជា​,​ការរក់ស៊ី​របរ​ផ្សេងៗ​ ពិសេស​គឺ​ការលក់​ផលិតផល​ថែរក្សា​សម្រស់​ដែល​នាំចូល​មកពី​ប្រទេស​ថៃ​ជាដើម​។

នៅពេលដែល​សួរថា ​តើ​រាល់ថ្ងៃ ស្រី​ម៉ុ​ច មាន​វិធី​សាស្ត្រ​បែប​អាច​ថែរក្សា​សម្ផស្ស​នៅ​ស្រស់ស្អាត​ដូច​ដើម​បែបនេះ​?​។ ​ចម្លើយ​ត្រូវបាន សុខ ស្រី​ម៉ុ​ច​ និយាយថា​ នាង​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ​គ្រាន់តែ​ចង់​ប្រាប់​អ្នកគាំទ្រ​ថា​ ដោយសារ​ខ្លួន​ប្រើ​ផលិតផល​ត្រូវ​ គឺ​ផ​លិត​ផល​ដែល​ខ្លួន​នាំយក​ពី​ថៃ​មក​លក់​សព្វ​ថ្ងៃ​ដោយខ្លួនឯង​។​

ដោយឡែក​ងាក​មក​រឿង​សិ​ស្ប​:​ត្រូវបាន សុខ ស្រីម៉ុច និយាយដែរ​ថា​ ទោះបីជា​ពេលខ្លះ​នាង​រវល់​ការងារ​ខាងក្រៅ​ក៏​នៅតែ​មិន​បោះបង់​អាជីព​ដែល​នាង​បាន​ខិតខំ​ពង្រឹងសមត្ថភាព​និង​ទេពកោសល្យ​ដើម្បីសាង​កេរ្តិ៍​ជាច្រើន​ឆ្នាំ​រហូតមកទល់​ពេលបច្ចុប្បន្ននោះដែរ​ ពិសេសជាងនេះ​នាង​ក៏​អរគុណ​ដល់​ទស្ស​និកជន​ដែលតែងតែគាំទ្រ និងឲ្យតម្លៃលើការសម្តែងរបស់​នាង​រហូតមក​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៤០ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម