Connect with us

ព័ត៌មានអន្ដរជាតិ

តាមពិតការចាប់ខ្លួនលោក សាដាម ហ៊ូសេន កាលពី ១៨ ឆ្នាំមុន ជារឿងប្រឌិត

បានផុស

នៅ

របាយការណ៍ដែលទាហានអាមេរិកចាប់បានអតីតប្រធានាធិបតីអ៊ីរ៉ាក់ សាដាម ហ៊ូសេន ខណៈពេលដែលគាត់កំពុងលាក់ខ្លួននៅក្នុងរណ្តៅក្រោមដីត្រូវបានប្រឌិតឡើង ។ នេះបើយោងតាមអ្នកបកប្រែជនជាតិអ៊ីរ៉ាក់ដែលធ្វើការជាមួយយោធាអាមេរិកនៅពេលនោះបានប្រាប់ Sputnik ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបកប្រែបាននិយាយថា “បន្ទាប់ពីការចាប់ខ្លួនលោក សាដាម ហ៊ូសេន ស្ថានការណ៍ត្រូវបានប្រឌិតឡើងដើម្បីឲ្យរដ្ឋបាលអាមេរិកដែលដឹកនាំដោយលោក George W. Bush មានកេរិ៍្តឈ្មោះ និងដើម្បីកុំឲ្យក្រុមចម្រុះដែលគាត់បានបង្កើតប្រឆាំងនឹងអ៊ីរ៉ាក់ត្រូវបរាជ័យ” ។

អ្នកបកប្រែបានសង្កត់ធ្ងន់ថា គាត់ចង់ប្រាប់ពិភពលោកថា ពេលនោះលោក ហ៊ូសេន នៅក្នុងបន្ទប់កំពុងអធិស្ឋាន ហើយការយល់ឃើញដែលថា គាត់កំពុងដេកនៅក្នុងរណ្តៅនៅពេលចាប់ខ្លួនត្រូវបានប្រឌិត ។ អ្នកបកប្រែបានបន្ថែមថា លោក ហ៊ូសេន មិនអាចចូលទៅខាងក្នុងផ្លូវរូងក្រោមដីបានទេ ដោយសារវាតូចចង្អៀតពេក ហើយលោកប្រធានាធិបតីក៏ទន់ខ្សោយផងដែរ នៅពេលនោះ ។

បើយោងតាមអ្នកបកប្រែបានឲ្យដឹងថា វាជា “បន្ទប់ធម្មតា” ដែលគ្មានមធ្យោបាយទំនាក់ទំនង វាមានត្រឹមតែទូខោអាវ គ្រែ ២ វិទ្យុ ឧបករណ៍ថតសំឡេង ទូរទស្សន៍តូចមួយ សំលៀកបំពាក់ និងស្បែកជើងមួយចំនួនប៉ុណ្ណោះ ។

បន្ទាប់ពីការចាប់ខ្លួនលោក ហ៊ូសេន នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០០៣ មន្ទីរបញ្ចកោណបានអះអាងថា  អតីតប្រធានាធិបតីអ៊ីរ៉ាក់ត្រូវបានគេរកឃើញលាក់ខ្លួននៅក្នុងរន្ធជម្រៅ ២ កន្លះនៅក្រោមកសិដ្ឋានមួយ ។ តែតាមការពិត លោក ហ៊ូសេន នៅក្នុងបន្ទប់ផ្សេងមួយទៀត នៅពេលចាប់ខ្លួនគាត់បានសន្លប់ ហើយមិនយល់ពីអ្វីដែលគាត់កំពុងនិយាយ ឬអ្វីដែលកំពុងកើតឡើងនោះទេ ។

ចំណែកនៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០០៦ លោក ហ៊ូសេន ត្រូវបានប្រហារជីវិត បន្ទាប់ពីសហរដ្ឋអាមេរិកបានលុកលុយប្រទេសអ៊ីរ៉ាក់ ក្រោមលេសថា ស្វែងរកអាវុធប្រល័យលោកដែលលាក់ក្នុងប្រទេសអ៊ីរ៉ាក់ ខណៈទំហំនៃអាវុធបែបនេះមិនត្រូវបានគេបង្ហាញឲ្យឃើញនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ កាន់អំណាច ១០ ឆ្នាំមកនេះ លោក គីម ជុងអ៊ុន បាញ់មីស៊ីលមិនចេះតិចគ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម