ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោកជំរុញឱ្យកម្លាំងមានសមត្ថកិច្ច ពង្រឹងការងារបម្រើពលរដ្ឋ និងសណ្ដាប់ធ្នាប់នៅឆ្នាំ២០២២
អាជ្ញាធរខណ្ឌទួលគោក បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ច ពិសេសកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌត្រូវបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវលេខ២៤៥ និងផ្លូវលេខ២៣០ នៅក្នុងសង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ខណៈដែលកំណាត់ផ្លូវទាំង២ខ្សែនេះ នៅតែមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករមួយចំនួន រំលោភបំពានយកចិញ្ចើមផ្លូវសាធារណៈនិងទ្រូងផ្លូវដើម្បីធ្វើអាជីវកម្ម។

ការជម្រុញបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក ក្រោមអធិបតីភាពលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក តំណាងអោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក នៅសាលាខណ្ឌទួលគោក។

លោក ចាន់ បណ្ឌិត បានមានប្រសាសន៍លើកឡើងថា អនុវត្តតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌគោក ធ្វើការរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសលើកំណាត់ផ្លូវលេខ២៤៥និងផ្លូវលេខ២៣០ នៅក្នុងសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ នៃខណ្ឌទួលគោក ដោយសារតែផ្លូវទាំង២ខ្សែនេះ បងប្អូនអាជីវករមួយចំនួននៅតែរំលោភយកទាំងចិញ្ចើមនិងទ្រូងផ្លូវដើម្បីធ្វើអាជីវកម្មលក់ដូរ ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរនូវឡើយ។

ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោក ម៉ែន សិរី ក្នុងកិច្ចប្រជុំនោះ ក៏បានថ្លែងការកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះអាជ្ញាធរខណ្ឌទួលគោក ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនិងល្អប្រសើរ លើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ លើការផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ពិសេស ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទួលគោក បានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់នូវជំងឺ-១៩នេះបានយ៉ាងល្អប្រសើរ រហូតឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈជាស្ថាពរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកក៏នៅតែជំរុញឲ្យអាជ្ញាធរនិង កម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលខណ្ឌទួលគោកទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងអោយអស់លទ្ធភាពបន្ថែមទៀត នៅឆ្នាំ២០២២ខាងមុខនេះ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង