នយោបាយ
បក្សប្រជាធិបតេយ្យមូលដ្ឋាន និងកម្ពុជានិយម ទាមទារ២ចំណុចពី គ.ជ.ប ដើម្បីធានាបានការបោះឆ្នោតត្រឹមត្រូវ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម នៅថ្ងៃទី៣០ ខែធ្នូ ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពី បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ គណបក្សទាំង២នេះ បានរួមគ្នាទាមទារ ២ ចំណុចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដើម្បីធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ និងយុត្តិធម៌។
សេចក្តីថ្លែងការណ៍រួម បានបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង គណបក្សកម្ពុជានិយម បានធ្វើការពិនិត្យសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងឃើញថា មានការកែប្រែបទបញ្ជា និងនីតិវិធីសំខាន់ៗមួយចំនួន។ ដូច្នេះហើយ គណបក្សនយោបាយទាំង២ បានទាមទារដោយទទូចឲ្យ គ.ជ.ប ពិចារណាលើ២ចំណុច។ ទី១. រក្សាទុកប្រការ ៩.៣.១.៩៖ “ចាត់ចែងចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន” (ការទទួលខុសត្រូវ និងភារកិច្ចរបស់ គ.ក.ប/គ.ក.រ ក្នុងជំពូកទី៩ ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ការបិទផ្សាយបញ្ជីឈ្មោះ ទីតាំងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត) ។
ចំណុចទី២. សុំរក្សាប្រយោគទាំងនេះនៅដដែល…១០.៤.៣.១/១០.៤.៣.២/១០.៤.៤/១០.៤.៥, ១០.៤.៥.២/១០.៤.៦.៣ (ការរៀបចំ និងការវេចខ្ចប់កញ្ចប់សុវត្ថិភាព”ក” ដាក់កំណត់ហេតុនៃការបោះឆ្នោតកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសម្ភារឯកសារបោះឆ្នោតពាក់ព័ន្ធ ក្នុងជំពូកទី១០ការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូលប្រគល់សម្ភារៈបោះឆ្នោត)។
ជាមួយនឹងការទាមទារនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកម្ពុជានិយម រំពឹងថា គ.ជ.ប នឹងទទួលយកការទាមទារនេះ ដើម្បីបង្ហាញអំពីការព្យាយាមធានាឲ្យមានការបោះឆ្នោតប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ទទួលបានការទុកចិត្តពីសំណាក់គណបក្សយោបាយ និងអ្នកបោះឆ្នោត និងបញ្ចៀសការជាប់គាំងនយោបាយ៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា