Connect with us

ព័ត៌មានជាតិ

រមណីយដ្ឋាន​ បុរីអូរស្វាយសែនជ័យ​ ត្រៀមទទួល​ស្វាគមន៍​អ្នកទេសចរ​ ទៅលេងឆ្នាំថ្មី​

បានផុស

នៅ

មន្រ្តីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានណែនាំដល់សហគមន៍រមណីយដ្ឋានទេសចរណ៍ចំនួន ២ នៅស្រុកបុរីអូស្វាយ​សែនជ័យឲ្យពង្រឹងគុណភាពវិស័យទេសចរណ៍ដើម្បីធានាសុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ ឲ្យមកលេងបានច្រើនដើមឆ្នាំ២០២២ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំឭកផងដែរថា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីមគ្គុទេសទេសចរណ៍សហគមន៍កន្លងមកនេះ លោក អ៊ន់ ប៉ោសឿន​ ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ប្រជាសហគមន៍ត្រូវតែរៀបចំកន្លែងរមណីយដ្ឋានឲ្យមានភាពបៃតង ដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តឱ្យបានច្រើន នៅក្នុងឱកាសឆ្នាំ ២០២២ ឈានចូលមកដល់ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ។

លោកបញ្ជាក់ថា នៅពេលមានភ្ញៀវមកលេងច្រើន យើងកាន់តែខិតខំកែច្នៃធ្វើម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់លក់តម្លៃសមរម្យ មានអនាម័យល្អ និងបង្កើននូវទំនុកចិត្ត មានភាពរាក់ទាក់ ធ្វើឱ្យភ្ញៀវមកលេងម្ដងហើយចង់មកម្ដងទៀត។ 

លោកបញ្ជាក់បន្ថែមថា មិនមែនមានន័យថា ភ្ញៀវទេសចរណ៍មកកម្សាន្តលេងយើងមានឱកាស យើងប្រើប្រាស់តម្លៃហួស​ហេតុ ធ្វើឲ្យបាត់បង់អារម្មណ៍សប្បាយ ក្នុងគ្រួសារគេ អញ្ចឹងសូមកំណត់តម្លៃឱ្យបានច្បាស់ គ្រប់គ្រងឲ្យបាននៅក្នុងសហគមន៍និមួយៗ ហើយអ្វីជាសំខាន់មួយទៀតពាក់ព័ន្ធពីក្រមសីលធម៌របស់យើង ហើយបើភ្ញៀវភ្លេចរបស់ត្រូវស្វែងរកម្ចាស់ ត្រូវស្វែងរកភ្ញៀវឱ្យឃើញ ដើម្បីផ្តល់នូវរបស់បានទៅកាន់ភ្ញៀវវិញ ដោយសុវត្ថិភាព មិនមែនមានន័យថា ភ្ញៀវភ្លេចរបស់លើទូក ភ្ញៀវភ្លេចរបស់កន្លែងណាមួយ ភ្ញៀវជ្រុះរបស់មកដល់បាត់ នៅត្រឹមសហគមន៍យើងទេ។

លោកស្រី សែន វាសនា សមាជិកសហគមន៍រមណីយដ្ឋានអូរស្វាយបានបញ្ជាក់ថា ប្រជាសហគមន៍រីករាយនឹងប្រឹងប្រែងអនុវត្តតាមការណែនាំរបស់មន្ទីរទេសចរណ៍ ព្រោះយើងបានលើកស្ទួយវិស័យទេសចរណ៍នៅមូលដ្ឋានរបស់យើងឡើងវិញ។

លោកស្រីអះអាងថា កិច្ចការងារនេះ និងរួមគ្នារៀបចំឱ្យមានបរិស្ថានស្អាត  កែច្នៃចំណីអាហារឱ្យបានច្រើនមុខសម្រាប់លក់ជូនភ្ញៀវ ពង្រីកកន្លែងអង្គុយកំសាន្តបន្ថែមឲ្យបានច្រើន និងល្អជាងឆ្នាំមុន ដូចជាកន្លែងចងអង្រឹង សំអាតស្មៅកន្លែងអង្គុយ រៀបចំឲ្យមានធុងសំរាម និងបង្គន់អនាម័យ និងរៀបចំទូកចំលងឱ្យមានសុវត្ថិភាពផងដែរ។  

សូមបញ្ជាក់ថា រមណីយដ្ឋានបុរីអូស្វាយសែនជ័យនេះជាតំបន់ទេសចរណ៍ធម្មជាតិនៅតាមដងទន្លេមេគង្គមានតំបន់រ៉ាមសារ ជិះទូកទស្សនា បានបង្កើតឡើងជាង១០ឆ្នាំមកហើយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ មានចំងាយពីទីរួមខេត្តប្រមាណ៥៦គីឡូម៉ែត្រ ប៉ុន្តែនៅមិនទាន់មានដៃគូជួយអភិវឌ្ឍន៍នៅឡើយទេ ហើយបច្ចុប្បន្ននេះ អាជ្ញាធរបានសាងសង់ផ្លូវគ្រួសក្រហម និងផ្លូវកៅស៊ូសម្រាប់ ធ្វើដំណើទៅមកបានស្រួលហើយ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៩ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម