ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្របារាំងធ្លាក់អំឡុងបំពេញបេសកកម្មជួយសង្គ្រោះ ស្លាប់មនុស្ស៥នាក់
ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅជួរភ្នំ Alps របស់ប្រទេសបារាំងដោយសម្លាប់មនុស្សចំនួន៥នាក់ក្នុងចំណោម៦នាក់ដែលជិះក្នុងនោះ។
យន្ដហោះដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន AérienFrançais មួយគ្រឿងនេះកំពុងបំពេញបេសកកម្មជួយសង្គ្រោះនៅពេលដែលវាធ្លាក់ជិតទីក្រុង Bonvillard ក្នុងតំបន់ Savoie។
អាជ្ញាធរបារាំងបាននិយាយថា ឧទ្ធម្ភាគចក្រ Eurocopter EC135 កំពុងដឹកក្រុមការងារជួយសង្គ្រោះដែនអាកាសនៅពេលវាធ្លាក់ពីរយៈកម្ពស់១,៨០០ម៉ែត្រ។
ឧទ្ធម្ភាគចក្រចំនួន៣គ្រឿងត្រូវបានបញ្ជូនទៅកន្លែងកើតហេតុជាផ្នែកមួយនៃក្រុមជួយសង្គ្រោះដែលមានសមាជិកជាង៤០នាក់។
មូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេប៉ុន្តែក្រុមមន្រ្តីនិយាយថា វាអាចបណ្តាលមកពីអាកាសធាតុមិនល្អ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើកឧទ្ធម្ភាគចក្រមិនបានបាត់បង់ជីវិតទេប៉ុន្តែរងរបួសធ្ងន់ធ្ងរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាហ្ស៊ែបៃហ្សង់ ច្រឡំដៃបាញ់មីស៊ីលទម្លាក់ឧទ្ធម្ភាគចក្រ រុស្ស៊ី
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ